ខេត្តកំពត÷ នៅវេលាម៉ោង១២និង០៥នាទី ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ អ.ហស្រុកអង្គរជ័យ ចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ស្ថិតនៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។
សមត្ថកិច្ចបានឃាត់ខ្លួនជនស្ស័យចំនួន០១នាក់ ឈ្មោះ ចូ ទិ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។
ដកហូតវត្ថុតាងរួមមាន:
១.ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់ (ធំ០១កញ្ចប់ តូច០៤កញ្ចប់)=៤.២៥ក្រាម (ថ្លឹងទាំងសំបក)
២.ម៉ូតូចំនួន០១គ្រឿង
៣.ទូរស័ព្ទ០១គ្រឿង
៤.ឧបករណ៍ជក់គ្រឿងញៀនចំនួន០១
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ បញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស អ.ហខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










