នគរបាលស្រុកអង្គស្នួលបង្ក្រាបគ្រឿងញៀន២ករណីឃាត់ខ្លួនជនសង្ស័យបានបីនាក់

ចែករំលែក៖

ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច សហការជាមួយប្រជាការពារ បានចុះល្បាតក្នុងភូមិសាស្ត្រ និងបង្ក្រាបបាន ០២ករណីផ្សេង គ្នា ពាក់ព័ន្ធនឹងការរក្សាទុក ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិអង្គស្រែពោធិ៍ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន ឈ្មោះ វន ចន្នី ហៅជៀម ភេទប្រុស អាយុ៤២ឆ្នាំ, ឈ្មោះ បូ ចាន់ធឿន ហៅតុង ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ ហេង ពៅ ហៅមឹប ភេទប្រុស អាយុ២៦ឆ្នាំ។ ជនសង្ស័យទាំង ០៣នាក់ រស់នៅភូមិអង្គស្រែពោធិ៍ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០២កញ្ចប់ ទម្ងន់សរុប ០,៧៣ក្រាម, ម៉ូតូ ០២គ្រឿង និងទូរសព្ទដៃ ០១គ្រឿង។

តាមការសាកសួរ ជនសង្ស័យបានសារភាពពាក់ព័ន្ធនឹងការប្រើប្រាស់ និងការទិញ-លក់សារធាតុញៀន ព្រម ទាំងបានផ្តល់ព័ត៌មានអំពីមុខសញ្ញាពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន មានមុខសញ្ញា ០៣នាក់កំពុងគេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print