ខេត្តកំពង់ស្ពឺ៖ អនុវត្ដតាមបទបញ្ជានិងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានបេីកកិច្ចប្រតិបត្តិការស្រាវជ្រាវលេីមុខសញ្ញាសង្ស័យគ្រឿងញៀននឹងឈានទៅធ្វេីការបង្ក្រាប បាន ២ ករណីផ្សេងគ្នា មនុស្ស ៤នាក់ ៖
ករណីទី១ ៖ វេលាម៉ោង១៨:៣០នាទី ឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនបានចំនួន៣នាក់៖
(១)-ឈ្មោះ គឿន សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃបាក្រុងឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (២)-ឈ្មោះ អាត សំអេ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរស្មីឃុំរស្មី ស្រុកសំពៅលូន ខេត្តបាត់ដំបង។
និងបន្ដឃាត់បានបក្ខពួកម្នាក់ទៀតឈ្មោះ បុិច ខេត ភេទប្រុស ជាកម្មកររោងចក្រ បាននៅព្រឹកថៃ្ងទី១៦
ខែកញ្ញា ឆ្នាំ២០២៦ ។
ករណីទី២ ៖ វេលាម៉ោង២០:០០នាទី ឃាត់បានមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន១នាក់ ឈ្មោះ ប៊ូ ធា
ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិត្រពាំងផុង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា សមត្ថកិច្ចបានធ្វេីការដកហូតនៅវត្ថុតាងពីមុខសញ្ញាចំនួន៤នាក់ប្រុស រួមមានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ១១ កញ្ចប់តូច,ទូរស័ព្ទ៣គ្រឿង ម៉ូតូ២គ្រឿងនឹងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន)។
បច្ចប្បន្នមុខសញ្ញាទាំង ៤ រួមជាមួយវត្ថុតាង កំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










