ភ្នំពេញ=នៅវេលាម៉ោង ០៨ និង ២០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលមានរថយន្តស្ទួចម៉ាក CHENG LONG ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3G-8380 ជាន់ប្រាំងឈប់ភ្លាម ធ្វើឲ្យកញ្ចក់នៅលើរថយន្តរអិល ទៅគៀបបុរស ០១នាក់ បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើត ហេតុ លើមហាវិថី ឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលដំណឹងភ្លាម វេលាម៉ោង ០៨ និង ២២ នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា HOTLINE ១១៧ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ប៉ាន់ តាំងស្រាន់ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជា នៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោកអនុសេនីយ៍ឯក ប៊ុត វីរៈ នាយផ្នែកដើម្បីអន្តរាគមន៍បន្ទាន់ ។
កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ រកឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្តស្ទួចម៉ាក CHENG LONG ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3G-8380 ដែលបានបើកចេញពីឃ្លាំងកញ្ចក់នៅម្តុំខណ្ឌសែនសុខ ដើម្បីយកទៅដាក់នៅឯខេត្តកំពត។ ខណៈកំពុងធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើត ហេតុផ្លូវមហាវិថីឈ្នះឈ្នះ ស្រាប់តែមានរថយន្ត ០១ គ្រឿងទៀត បត់ឆ្វេងពីមុខ អ្នកបើកបររថយន្តស្ទួចខាងលើក៏ជាន់ប្រាំងឈប់ភ្លាម បណ្តាលឲ្យកញ្ចក់ដែលនៅលើរថយន្តនោះ រអិលគៀបជាប់ជនរងគ្រោះម្នាក់ មានឈ្មោះ ពិត វិសាល ភេទប្រុស អាយុ១៦ឆ្នាំ អ្នកជិះខាង ក្រោយ ស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តង។
រថយន្ត និងអ្នកបើកបរ ដែលបង្កឱ្យមានសោកនាដកម្មនៅ ត្រូវបានប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោក៕










