ជនសង័្សយចំនួន០២នាក់ត្រូវនគរបាលស្រុកសំពៅលូនស្រាវជ្រាវនិងបង្រ្កាបករណីគាស់ផ្ទះលួចទូរស័ព្ទ

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១២ និង៤០នាទីនៅចំណុចក្រុមទី០៩ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលទិសដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅ លូន បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានឃាត់ខ្លួនជនសង្ស័យបានចំនួន២ នាក់ករណីលួចទ្រព្យសម្បត្តិ។

ជនសង្ស័យទាំងពីរនាក់ឈ្មោះលី ឡាយហុង ភេទប្រុស ស្នាក់នៅភូមិគីឡូ១៣ ឃុំសិរីមានជ័យ ស្រុកសំពៅលូន និងចិន ពៅ ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅភូមិពោធិ័ជ្រៃ ឃុំសិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីសាក សួរពាក់ព័ន្ធនឹងករណីលួចដោយមានស្ថានទម្ងន់ ទោស (លួចទ្រព្យសម្បត្តិ)របស់ជនរងគ្រោះឈ្មោះ ផាត ស្រីនាង ភេទស្រី អាយុ ៤៧ ឆ្នាំមានទីលំនៅ ភូមិអូរ ឃុំសន្តិ ភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងដក ហូតសម្ភារៈវត្ថុតាង ទូរស័ព្ទដៃម៉ាក OPPOF9 ពណ៌ខ្មៅ ចំនួន ០១ គ្រឿង និងទួណឺវិសដងជ័រពណ៌ខ្មៅលាយទឹកក្រូច ចំនួន ០១ ដើម ។

ជនសង័្សយបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយការគាស់ទំលុះទំលាយចូលលួចក្នុងពេលដែលម្ចាស់ផ្ទះមិននៅ ហើយពេលនេះសមត្ថកិច្ចរៀបចំបញ្ជូន មកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីតាមផ្លូវច្បាប់ រីឯទ្រព្យសម្បត្តិបានប្រគល់ជូនជនរងគ្រោះវិញ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print