សិល្បករមួយក្រុមរួមគ្នាចែកទានដល់អ្នករើសសម្រាមនិងក្រីក្រនៅតំបន់ជើងឯក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងតារាសម្តែងមួយក្រុមបានរួមគ្នាក្នុងសកម្មភាពសប្បុរសធម៌ដោយការចែកទានជាចំណីអាហារ និងថវិកាជូនដល់អ្នកសុំទាន និងអ្នករើសសំរាម ។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ចំថ្ងៃបិណ្ឌទី១៣នៅក្នុងបរិវេនវត្តចំនួន៣ស្ថិតក្នុងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។

វត្តមានសិល្បករដែលចូលរួមមានដូចជា លោក អ៊ឹម ជីវ៉ា លោក សន វិជ្ជបុត្រ កញ្ញា ហេង ស្រីពេជ្រ លោក គន់ រៀមរតនៈ លោក ដេវិត លីលោក វណ្ណាឌីជាដើម។

លោក អ៊ឹម ជីវ៉ា ដែលជាអ្នកផ្តួចផ្តើមបង្កើតឲ្យមានការចែកទាននេះឡើងបានបញ្ជាក់ថា ទឹកចិត្តកូនខ្មែរនិងជាសិល្បករក្នុងថ្ងៃភ្ជុំបិណ្ឌ។ លោកថា អំណោយដែលសិល្បកររួមគ្នាធ្វើនេះគឺជាចំណីអាហារដែលមានបាយ និងម្ហូប ៣០០ប្រអប់ មី៣០០ កញ្ចប់ ទឹកសុទ្ធ៣០០ដប នំបុ័ង៣០០ដើម និងថវិកាមួយចំនួនទៀត ដើម្បីចែកជូនដល់បងប្អូនក្រីក្រ និងចាស់ជរា នៅវត្តជើងឯក នៅវត្តព្រែកជ្រៃ និង វត្តសំបូមាស ភូមិក្បែរគំនរសំរាមជើងឯក។ លោកថា ការជ្រើសរើសទីតាំងនៅទីនេះគឺដោយសារវត្តទាំងនេះស្ថិតនៅជាយរាជធានីភ្នំពេញ ហើយតំបន់នេះសម្បូរទៅដោយអ៊ុំពូមីង បងប្អូនដែលជាអ្នករើសសំរាមនៅតំបន់ជើងឯកតែម្តង។ លោកថា ថវិកានិងអាហារដែលលោកទទួលបានសម្រាប់រៀបចំឲ្យមានការចែកទាននេះឡើងបានមកពីសិល្បករខាងលើនិងសប្បុរសជននិងសិល្បករមួយចំនួនទៀតដូចជា លោក យឹម ណារ៉ាពិធីករ នៅទូរទស្សន៍CTN កញ្ញា អ៊ុង ច័ន្ទសោភា ពិធីការនី ព័័ត៌មាន CNC លោកស្រី ផល្លី នៅពេទ្យរុស្សី លោក វាសនា ម្ចាស់ហាងអង្ករសុភមង្គលជាដើម។ លោកថា ដោយកម្មវិធីនេះមិនមានការប្រកាស និងព្រាងទុកមុនយូរថ្ងៃទើបមិនមានសិល្បករច្រើនចូលរួម ហើយលោកក៏យល់ថាសិល្បករទាំងអស់សុទ្ធតែរវល់នឹងការសិល្បៈ និងជួបជុំក្រុមគ្រួសារផងដែរ។

លោកសន វិជ្ជបុត្រដែលចូលរួមសកម្មភាពខាងលើនេះដែរបានបញ្ជាក់ថា វាគឺជាការជួយដោយចេញពីទឹកចិត្តអាណិតស្រលាញ់ ចំពោះទុរគតជនដែលជាពិសេសអ៊ុំពូមីង បងប្អូនដែលជាអ្នកសុំទាន និងរើសសំរាមក្នុងតំបន់ជើងឯកតែម្តង។ អ្នកចម្រៀងជាប់ងារជាតារាចិត្តធម៌រូបនេះលើកឡើងដែរថា បើទោះបីជាអាហារ និងថវិកាបន្តិចបន្តួចដែលយើងរួមគ្នាចែកជួនពួកគាត់នៅពេលនេះគឺជាមានលក្ខណៈស្តួចស្តើងមិនអាចបំពេញតម្រូវការសម្រាប់ជីវភាពប្រចាំថ្ងៃមែន ប៉ុន្តែវាគឺជាទឹកចិត្ត និងថវកាដែលពួកយើងចែករំលែកទៅតាមលទ្ធភាព។ លោករំពឹងដែរថា សិល្បករទាំងអស់នៅកម្ពុជានឹងបន្តបំពេញការកម្សាន្តសប្បាយរបស់ទស្សនិកជន និងបន្តចូលរួមចំណែកចែករំលែកធនធានដែលមានជួយដល់សង្គមផងដែរ៕

imageimageimageimageimageimageimageimageimageimageimageimageimageimage

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print