ខណ្ឌជលផលបាត់ដំបងបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្តករណីឆក់ត្រីខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ សមត្ថកិច្ចជំនាញរដ្ឋបាលជលផលបានបង្ក្រាបករណីបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមឃាត់ចាប់ នៅចំណុចទំនប់ស្រែថ្មី(ទំនប់អាងកំពីងពួយ) ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ។

ជនសង្ស័យឈ្មោះ អាត វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ពិតជាធ្វើសកម្មភាព ឆក់ត្រី នៅចំណុចទំនប់ស្រែថ្មី(ទំនប់អាងកំពីងពួយ) ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នាពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១១:៣០នាទី ចំណែកសម្ភារៈសម្រាប់ ធ្វើសកម្មភាពរួមមាន កាណូតស្មាច់បំពាក់ម៉ាស៊ីនចំនួន ០១គ្រឿង(រក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលតាគ្រាម) ចំណែក អាំងវិចទ័រ ០១គ្រឿង អាគុយ ០៣គ្រឿង(៥០អំពែរ ០២គ្រឿង និង៤០អំពែរ ០១គ្រឿង) ដែកសម្រាប់ឆក់ត្រី ០៣ដើម ភ្លើងកែវពិល ០៣គ្រឿង ខ្សែរភ្លើងប្រវែងប្រហែល ១០ម៉ែត្រ ទូរស័ព្ទOPPO ០១គ្រឿង និងត្រីចម្រុះប្រហែល ៥គីឡូក្រាម(ត្រីក្រាយ ៣ក្បាល ត្រីផ្ទក់ ២ក្បាល និងត្រីខ្មាន់ ១ក្បាល)ខូចគុណភាព វត្ថុតាងទាំង អស់នេះបញ្ជូនទៅសា លាដំបូងខេត្តបាត់ដំបង។

ចំពោះសកម្មភាពជនសង្ស័យឈ្មោះ អាត វណ្ណា ភេទ ប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រព្រឹត្តល្មើសនឹងមាត្រា២០ ចំនុច១ ដែលត្រូវផ្តន្ទាទោសតាមមាត្រា ៩៧ ចំណុច៣ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយ(១) ឆ្នាំ ទៅប្រាំ(៥) ឆ្នាំ និងពិន័យជាប្រាក់ពី១០ ០០០ ០០០ (ដប់លាន)រៀល ទៅ៥០ ០០០ ០០០(ហាសិបលាន) រៀល នៃច្បាប់ស្តីពីជលផល ឆ្នាំ២០២៥៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print