ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិត បង្ក្រាបក្រុមជនសង្ស័យសរុប បីនាក់ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយ អគារលួចយកដែកនិងសម្ភារៈរបស់ក្រុមហ៊ុនឧទ្យាន OP (អគារគ្មានមនុស្សស្នាក់នៅ)។
នគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៦នេះថា
ជនសង្ស័យ មានឈ្មោះ១ ឈ្មោះ ឡុក សំឡូតភេទប្រុស អាយុ.៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
២ ជនសង្ស័យឈ្មោះខែម សីហា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិស្ពានកណ្ដោល ឃុំ បវេល ស្រុកបវេល ខេត្តបាត់ដំបង។
និងទី៣ជនសង្ស័យឈ្មោះ ព្រំ វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិ ព្រៃរបឺស ឃុំត្នោត ស្រុក កំពង់រោទិ៍។
ប្រភពបន្តថា ក្រោមការដឹកនាំរបស់លោក សំ សំ អុល អធិការនគរបាលក្រុង សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍និងកម្លាំងប្រជាការពារសង្កាត់បាវិតបង្ក្រាបករណី លួច :
ក្នុងចន្លោះរយៈពេល៣ថ្ងៃ គឺ ថ្ងៃទី១២ ទី១៥ និង ទី១៦ ខែកញ្ញាឆ្នាំ២០២៦ នៅក្រុមហ៊ុនឧទ្យាន OP (អគារគ្មានមនុស្សស្នាក់នៅ) ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សមត្ថកិច្ចបានបង្ក្រាបក្រុមជនសង្ស័យសរុបចំនួនបីនាក់ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយ អគារលួចយកដែកនិងសម្ភារៈរបស់ក្រុមហ៊ុន និងដកហូតវត្ថុតាងឈ្មោះ ឡុក សំឡូត ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព)ទួណឺវីសចំនួន០១កាំបិតដងធ្វើអំពីឈើចំនួន០១ដើមទូរស័ព្ឌ០១គ្រឿងម៉ាកHONOR ពណ៌ផ្ទៃមេឃសោតាន់ចំនួន០២ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ1LY-2703.(ម្ចាស់ម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ) អ៊ីណុងស៊ុមបង្អួចមួយចំនួនធំ។
វត្ថុតាងឈ្មោះ ខែម សីហា មានម៉ូតូ ម៉ាកឃ្លីច ពណ៌ខ្មៅលាយ ក្រហម០១គ្រឿង គ្មានស្លាកលេខ(ម៉ូតូ ជិះធ្វើសកម្មភាព)។ ដែកមួយចំនួន(វត្ថុតាងលួច)ម៉ូទ័រ កាត់ដែក ០១ផ្លែ០៣ កូនសោរ០៤ដើម ដង្កាប់០១ កូនកាំបិទ០១។ វត្ថុតាងរួម ឈ្មោះ ព្រុំ វុទ្ធី រួមមាន
ម៉ូតូម៉ាកអែប្លេត ពណ៌ដីឥដ្ឋ មួយគ្រឿងគ្មានស្លាកលេខ(មធ្យោបាយជិះធ្វើសកម្មភាពលួច)
.ម៉ូតូម៉ាកសង់125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ.ព.1KJ.3217.(ម្ចាស់រត់គេចខ្លួន)
ម៉ូតូម៉ាកវែវ ពណ៌ខៀវពាក់ស្លាកលេខ ភ.ព 1.A.Q2229(ម្ចាស់រត់គេចខ្លួន)។ ម៉ូតូម៉ាកសាទ្រាពណ៌ខ្មៅគ្មាន ស្លាកលេខ(ម្ចាស់រត់គេចខ្លួន)។ជញ្ជីង ថ្លឹង០១ដែក ស៊ុម ទ្វាបង្អូច មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំងបីអ្នកខាងលើសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់។
លោក សំ សំ អុល អធិការនគរបាលក្រុងបាវិត សូមបងប្អូនប្រជាពលរដ្ឋព្រមទាំងកម្មករទាំងប្រុសទាំងស្រីទាំងអស់ ប្រសិនបើឃើញអគារក្រុមហ៊ុនមួយចំនួនដែលគេទុកចោលសូមកុំចូលទៅលួចគាស់រុះរើទម្លោះទម្លាយព្រោះវាជាបទល្មើសព្រហ្មទណ្ឌបងប្អូនអាចជាប់ទោសទណ្ឌជាប់ពន្ធនាគារ(រឺអ្នកទទួលផល អ្នកលក់ អ្នកទិញ) ! អ្នកដែលពាក់ព័ន្ធសូមជៀសឲ្យឆ្ងាយនិងបញ្ឈប់បន្ទាន់ ក្រោមបទបញ្ជារបស់ថ្នាក់ដឹកនាំ សមត្ថកិច្ចយើងនៅតែបន្តស្រាវជ្រាវនិងចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជានិច្ច៕
ដោយ៖ សុថាន










