ខេត្តស្វាយរៀង៖ ជនសង្ស័យ៥នាក់ត្រូវបាននគរបាលក្រុងបាវិតឃាត់ខ្លួន ពាក់ព័ន្ធករណី:កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ (កាំបិតតាំងតោ និងថតកាំបិតផ្គាក់បង្ហោះក្នុងហ្វេសប៊ុក )។
សមត្ថកិច្ចនគរបាលក្រុង បានអោយដឹងនារសៀល ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៦នេះថា
ជនសង្ស័យ ទី១ ឈ្មោះ កោត វាសនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ។
២.ជនសង្ស័យឈ្មោះ កោត រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ។
៣.ជនសង្ស័យឈ្មោះ យ៉ាន់ សូសុំនាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ។
៤.ជនសង្ស័យ ឈ្មោះ មេង រិទ្ធី ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ។
និងទី៥ឈ្មោះ ម៉ៅ ប្រុសពៅ (ហៅក្ឌីន) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍ឃុំមេសថ្ងក ស្រុកចន្ទ្រា។
ប្រភពបន្តថា នៅថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២៣:១០នាទី សមត្ថកិច្ច បានទទួលពត៌មានមកថា មានក្មេងទំនើង មានកាំបិត និងដាវ នៅចំនុចមណ្ឌលកម្សាន្ត(BS) ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ក្រោយពីទទួលបានពត៍មាន កម្លាំងប្រចាំបញ្ជានៃអធិការធិការដ្ឋាននគរបាលក្រុងសហការជាមួយកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមានគ្នា០៤នាក់ រួមនិងមានកាំបិតតាំងតោ មួយដើម ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា នៅវេលាម៉ោងប្រហែល១០យប់ នាថ្ងៃខែឆ្នាំដដែល ពួកខ្លូនទាំង៥នាក់ ក្រោយពីផឹកស្រានៅផ្ទះឈ្មោះ កោដ រតនា ស្រវឹងរួច ក៏បាននាំគ្នាមកលេងមណ្ឌលកំសាន្តបីអេស ដោយឈ្មោះ អាក្ឌីន ហៅពៅ (ឈ្មោះបញ្ជីជាតិ ម៉ៅ ប្រុសពៅ (ហៅក្ឌីន) រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ) ជាអ្នកយកកាំបិតប៉ុងតោ លាក់ក្នុងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AX-7703 ) ហើយពេលមកដល់បីអេស ឈ្មោះកោត វាសនា ក៏បានអូសកាំបិតលើផ្លូវ បានបន្តិចក៏មានសមត្ថកិច្ចឃាត់ខ្លួន ពួកខ្លួនបានតែម្ដង ។រីឯឈ្មោះ ក្ឌីន គេចខ្លួនបាត់។
លុះមកដល់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៦ វេលាម៉ោង ១៦និង ១០ នាទី ដោយមានបញ្ជាពីលោក វរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុង និងចង្អុលបង្ហាញពីជំនាញបន្ថែម ពីលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រាធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យឈ្មោះម៉ៅ ប្រុសពៅ (ហៅក្ឌីន) និងបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចយើងថាខ្លួនពិតជាម្ចាស់ កាំបិតបុ័ងងតោនោះពិតប្រាកដមែន ដើម្បីទុកការពារខ្លួន និងឆ្លើយបន្ថែមទៀតថាបក្សពួកខ្លួនដែលសមត្ថកិច្ចឃាត់បាន មានកាំបិតផ្គាក់(ឈ្មោះ កោត វាសនា និងឈ្មោះ ម៉េង រិទ្ធី) សម្រាប់ទុកថតបង្ហោះក្នុង facebook ពិតមែន ។
សមត្ថកិច្ចដកហូតវត្ថុតាងនិងសម្ភារៈរួមមាន៖
កាំបិតបុ័ងតោចំនួន០១ ទូរសព្ទដៃចំនួន ០២ គ្រឿងម៉ូតូ០២គ្រឿង ម៉ាក (ហុងដាបីត ពណ៏ស ស្លាកលេខ ស្វាយរៀង 1W-1927 ,ម៉ាក ហុងដា C125 ពណ៍ខ្មៅ តែមឆ្នាំ011 ស្លាកលេខភ្នំពេញ 1AX-7703 )កាំបិតផ្គាក់ចំនួន២ដើម ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ និងបានឃុំខ្លួនរួចហើយ ៕
ដោយ៖ សុរិយា










