ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន២០នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្តីជូនដំណឹង ស្តីពីការផ្ដល់ពាក្យក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន២០នាក់ ស្រី៦នាក់ ដូចខាងក្រោម៖

១- ជំនាញព័ត៌មានវិទ្យា បញ្ញាសិប្បនិមិ្មត (AI) សន្តិសុខសាយប័រ Hardware និង Software ចំនួន ១០នាក់ ស្រី ៣នាក់

២- ជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងភស្តុភារកម្ម ចំនួន ៣នាក់ ស្រី ១នាក់

៣- ជំនាញនីតិសាស្ត្រ ចំនួន ៣នាក់ ស្រី ១នាក់

៤- ជំនាញវិភាគទិន្នន័យ គ្រប់គ្រងគម្រោង និងរដ្ឋបាលសាធារណៈ ចំនួន ៤នាក់ ស្រី ១នាក់។

ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ មុខបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ដោយ​៖តារា​

ខាងក្រោមនេះ​ជា

...

ទីតាំង៖​ https://maps.app.goo.gl/drGt6jburWjUdpwT7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print