ក្រសួងការងារ​ ចេញសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៧:០០នាទី ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ ឆ្នាំ២០២៧ ។

គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៨លើក រួមមាន កិច្ចប្រជុំ ត្រីភាគី ចំនួន ៣លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិតនិងភាគីនិយោជក ចំនួន ១លើក, កិច្ចប្រជុំ ផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន ១លើក។ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានបន្តលើកហេតុផល និងបង្ហាញនូវគោលជំហរ ផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ ជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូន ភាគីពាក់ព័ន្ធ។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតភាគច្រើន បានរក្សាសំណើកំណើនចំនួន ១៥,៣ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥,៣ដុល្លារអាម៉េរិក និងមួយចំនួនទៀតរក្សាសំណើ កំណើនចំនួន ៤០,៦ដុល្លារអាម៉េរិក ដែល ស្មើនឹង ២៥០,៦ដុល្លារអាម៉េរិក។ ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិកដដែល។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដូចកាលវិភាគដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

...

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print