គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តAVATAR និងម៉ូតូហុងដាឌ្រីមបុកគ្នាពេញទនហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាងហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត AVATAR និងម៉ូតូហុងដាឌ្រីមសេ១២៥បុកគ្នាពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០នាទីយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េង ស្រេងកែងនិងផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាក AVATAR ពាក់ស្លាកលេខភ្នំពេញ2CJ-6290 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តបានបត់ឆ្វេងក្នុងបំណងឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្នពេលនោះក៏មានម៉ូតូហុងដាឌ្រីម១គ្រឿងពាក់ស្លាកលេខភ្នំពេញ1LP-643 បើកបរដោយបុរសម្នាក់ក្នុងទិសដៅផ្លូវត្រង់ចាប់ហ្វាំងមិនទាន់ក៏ទៅបុករថយន្តខាងលើនោះពេញទំហឹងបណ្តាលអ្នកបើកបរម៉ូតូដួលរងរបួសធ្ងន់បាក់ជើងម្ខាងតែម្តង។

...

ក្រោយកើយហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯងមន្ទីពេទ្យ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print