លោកMancini កោះហៅកីឡាករថ្មី ៩នាក់សម្រាប់ការវិលត្រឡប់មកដឹកនាំអ៊ីតាលី

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី Roberto Mancini កាលពីថ្ងៃសុក្រ បានកោះហៅកីឡាករ ៣៤នាក់ សម្រាប់ការប្រកួត ៤លើកដំបូង ក្នុងការវិលត្រឡប់មកកាន់តំណែងជាគ្រូបង្វឹកក្រុម «Azzurri» ជាលើកទី២។ ក្នុងចំណោមនោះ មានកីឡាករ ៩នាក់ដែលត្រូវបានកោះហៅជាលើកដំបូង។

 

Mancini បានមកជំនួស Gennaro Gattuso ដែលបានលាលែងពីតំណែងជាគ្រូបង្វឹកអ៊ីតាលី បន្ទាប់ពីក្រុមបានចាញ់ Bosnia and Herzegovina ក្នុងវគ្គ Play-off ជម្រុះ World Cup កាលពីខែមីនា។

 

លោក Mancini វ័យ ៦១ឆ្នាំ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីពីឆ្នាំ ២០១៨ ដល់ ២០២៣ ហើយបានដឹកនាំក្រុមឱ្យឈ្នះពាន Euro 2020។

 

ការចាប់ផ្តើមអាណត្តិថ្មីរបស់ Mancini នឹងមានការប្រកួត UEFA Nations League វគ្គ Group A1 ចំនួន ៤ប្រកួត ក្នុងរយៈពេល ១១ថ្ងៃ។

 

អ៊ីតាលីនឹងបើកទ្វារកីឡដ្ឋានក្នុងទីក្រុង Rome ទទួលបែលហ្ស៊ិក នៅថ្ងៃទី២៥ ខែកញ្ញា បន្ទាប់មកធ្វើដំណើរទៅជួបតួកគីនៅទីក្រុង Bursa បីថ្ងៃក្រោយ។ បន្ទាប់មក ពួកគេនឹងធ្វើដំណើរទៅជួបបារាំងនៅកីឡដ្ឋាន Stade de France នៅថ្ងៃទី២ ខែតុលា មុនពេលទទួលតួកគីនៅទីក្រុង Bologna នៅថ្ងៃទី៥ ខែតុលា។

 

កីឡាករ ៩នាក់ដែលត្រូវបានកោះហៅជាលើកដំបូង

 

កីឡាករ ៩នាក់ដែល Mancini បានកោះហៅជាលើកដំបូង រួមមាន៖

 

– អ្នកចាំទី: Massimo Pessina របស់ Bologna

– ខ្សែការពារ: Daniele Ghilardi របស់ Roma, Michael Kayode របស់ Brentford និង Eddy Kouadio របស់ Monza

– ខ្សែបម្រើ: Alessandro Romano របស់ Cagliari និង Issa Doumbia របស់ Sporting

– ខ្សែប្រយុទ្ធ: Sebastiano Esposito របស់ Sassuolo, Antonio Vergara របស់ Napoli និង Mohamed Ali Zoma របស់ Nuremberg

 

កីឡាករវ័យជំទង់ពីររូបដែលលេងជាកីឡាករក្រៅពីអ្នកចាំទី គឺ Honest Ahanor របស់ Crystal Palace និង Samuele Inacio របស់ Borussia Dortmund ក៏ត្រូវបានរក្សាទុកក្នុងបញ្ជីក្រុម បន្ទាប់ពីពួកគេត្រូវបានកោះហៅជាលើកដំបូង សម្រាប់ការប្រកួតមិត្តភាពជាមួយ លុចសំបួរ និង ក្រិក កាលពីខែមិថុនា។

 

Nicolo Fagioli និង Nicolo Zaniolo ក៏ត្រូវបានកោះហៅត្រឡប់មកវិញជាលើកដំបូង ចាប់តាំងពីខែតុលា ឆ្នាំ២០២៤។

 

ខ្សែបម្រើ Rolando Mandragora ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលីតែម្ដងកាលពីឆ្នាំ២០១៨ ក៏ត្រូវបានកោះហៅត្រឡប់មកវិញផងដែរ។

 

បញ្ជីកីឡាករក្រុមជម្រើសជាតិអ៊ីតាលី

 

អ្នកចាំទី:

Marco Carnesecchi (Atalanta), Gianluigi Donnarumma (Manchester City/អង់គ្លេស), Massimo Pessina (Bologna), Guglielmo Vicario (Juventus)

 

ខ្សែការពារ:

Honest Ahanor (Crystal Palace/អង់គ្លេស), Alessandro Bastoni (Inter Milan), Riccardo Calafiori (Arsenal/អង់គ្លេស), Diego Coppola (Paris FC/បារាំង), Giovanni Di Lorenzo (Napoli), Federico Dimarco (Inter Milan), Daniele Ghilardi (Roma), Michael Kayode (Brentford/អង់គ្លេស), Eddy Kouadio (Monza), Gianluca Mancini (Roma), Giorgio Scalvini (Atalanta)

 

ខ្សែបម្រើ:

Nicolo Barella (Inter Milan), Bryan Cristante (Roma), Issa Doumbia (Sporting/ព័រទុយហ្គាល់), Nicolo Fagioli (Fiorentina), Davide Frattesi (Lazio), Rolando Mandragora (Torino), Alessandro Romano (Cagliari), Sandro Tonali (Tottenham/អង់គ្លេស)

 

ខ្សែប្រយុទ្ធ:

...

Nicolo Cambiaghi (Bologna), Francesco Pio Esposito (Inter), Sebastiano Esposito (Sassuolo), Samuele Inacio (Borussia Dortmund/អាល្លឺម៉ង់), Moise Kean (Como), Daniel Maldini (Cagliari), Giacomo Raspadori (Atalanta), Gianluca Scamacca (Atalanta), Antonio Vergara (Napoli), Nicolo Zaniolo (Udinese), Mohamed Alì Zoma (Nuremberg/អាល្លឺម៉ង់)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print