ស្លាប់នារីម្នាក់ និងរងរបួសធ្ងន់មនុស្សប្រុសស្រីចំនួន៣នាក់ ខណៈម៉ូតូ២គ្រឿងបុកគ្នាស្តុបផ្លូវបំបែកជាបួនពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូចំនួន២គ្រឿងបើកលឿនបុកគ្នាស្តុបផ្លូវបំបែកជា៤បណ្តាលឲ្យភាគីម៉ូតូម្ខាងស្លាប់នារីម្នាក់ និងរងរបួសបុរសម្នាក់ ចំណែកភាគីម៉ូតូ១គ្រឿងទៀតរងរបួសធ្ងន់នារីចំនួន២នាក់បញ្ជូនទៅមន្ទីពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវព្រះនរោត្តម កែងផ្លូវ២៤០ ក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក SUZUKI CROS SOVER  ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ME-3009 ឌុបនារីម្នាក់ធ្វើដំណើរចេញពីផ្លូវ២៤០ឆ្លងស្តុបផ្លូវបំបែកជា៤ទិសដៅពីកើតទៅលិច ខណះពេលជិះឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1U-5773 ជិះដោយនារីពីរនាក់ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនឆ្លងស្តបមិនប្រយ័ត្នក៏ជ្រុលទៅបុកមូតូភាគីម្ខាងទៀតប៉ើងទៅចិញ្ចឹមផ្លូវបណ្ដាលឱ្យស្លាប់នារីម្នាក់ចំណែកឯបុរសម្នាក់ទៀតរងរបួសធ្ងន់។រីឯភាគីម្ចាស់ម៉ូតូឌ្រីមសង់ជិះដោយនារីពីរនាក់រងរបួសធ្ងន់ដូចគ្នាត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះបន្ទាន់។

...

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរងចាំការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print