សម្តេចធិបតី ៖ ប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋសមាជិកអង្គការអន្តរជាតិនៃបណ្តាប្រទេស និយាយភាសាបារាំងចំនួន ៩៣ នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញ ពាក់កណ្តាលខែវិច្ឆិកាខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ ពាក់កណ្តាលខែវិច្ឆិកាខាងមុខ ប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋសមាជិកអង្គការអន្តរជាតិនៃបណ្តាប្រទេស និយាយភាសាបារាំងចំនួន ៩៣ នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញ ។

សម្តេចធិបតីបញ្ជាក់ថា ៖ សម្រាប់ឆ្នាំ២០២៦ អ.ស.ប. បានកំណត់យកមូលបទ – វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ ស្របគ្នានេះដែរ នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ កម្ពុជានឹងធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមមូលបទ “រួមគ្នាបន្តកសាងសន្តិភាពដើម្បី វិបុលភាព និងស្ថិរភាពយូរអង្វែង ។ ប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋសមាជិកអង្គការអន្តរជាតិនៃបណ្តាប្រទេស និយាយភាសាបារាំងចំនួន ៩៣ នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីពិភាក្សារិះរកផ្លូវបន្ថយភាព តានតឹងភូមិសាស្ត្រនយោបាយ ជំរុញការអភិវឌ្ឍរឹងមាំ និងប្រកបដោយបរិយាប័ន្ន ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការ ពហុភាគីដើម្បីសន្តិភាពចីរកាល។

នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ៖ សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាផ្លែផ្កានៃការតស៊ូងើបចេញពី ប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ និងសោកនាដកម្ម តាមរយៈការធ្វើពលិកម្មដ៏ធំធេងប្រកបដោយស្មារតីស្នេហាជាតិ ប្តូរផ្តាច់របស់មគ្គុទ្ទេសក៍ជាតិ និងប្រជាជនយើង។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជាតិយើងទទួលបាន ឯករាជ្យមកវិញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះវររាជបិតាឯករាជ្យជាតិ។
ជាអកុសល មាតុភូមិកម្ពុជាដ៏អភ័ព្វបានបែកបាក់ និងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានគ្រប់បែបយ៉ាង និង កាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណជាង ៣លាននាក់។ ហេដ្ឋារចនាសម្ព័ន្ធសង្គមវប្បធម៌ និងសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។
សម្តេចលើកឡើងថា ៖ ជ័យជម្នះ ៧ មករា ១៩៧៩ បានសង្គ្រោះប្រជាជនយើងផុតពីជ្រោះមរណៈ និងក្តីវិនាសអន្តរាយក្នុង របបសាហាវព្រៃផ្សៃរបស់ខ្មែរក្រហម។ ប៉ុន្តែប្រជាជាតិយើងមិនទាន់ឆ្លងផុតពីសង្គ្រាម និងជម្លោះផ្ទៃក្នុង នៅឡើយទេ សូម្បីក្រោយមានកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ ដែលសម្រេចបានតាមការចរចាយ៉ាង ស្វិតស្វាញ និងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប.។ រហូតដល់ចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ «នយោបាយឈ្នះ-ឈ្នះ» ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតធានាការអនុវត្ត ប្រកបដោយជោគជ័យត្រចះត្រចង់ ទើបកម្ពុជាអាចបញ្ចប់បានទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលបាន អូសបន្លាយជិត ៣ទសវត្សរ៍ សម្រេចបានសន្តិភាពពេញលេញ និងឯកភាពជាតិជាធ្លុងមួយ ដែលជាសមិទ្ធផល ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត មិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print