ក្រុមចោរឆក់ទូរស័ព្ទដៃ០២នាក់ ត្រូវកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ចាប់បានភ្លាមៗនៅស្រុកបសេដ្ឋ

ចែករំលែក៖

ខេត្តកំពត÷ មន្ត្រីនគរបាលស្រុកបរសេដ្ឋបានឱ្យដឹងនៅព្រឹកថ្ងៃទី ២០ខែកញ្ញានេះអំពីករណីចោរឆក់នៅចំណុចផ្ទះលក់ចាប់ហួយ ស្ថិតនៅភូមិត្រាំសសរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានជនសង្ស័យ២នាក់÷

១/ឈ្មោះ ថន ធន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចំបក់រុនខាងត្បូង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និង២/ឈ្មោះ ណៃ ហុីង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិចំបក់រុនខាងជើង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យបានជិះម៉ូតូម៉ាកហុងC125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខ ភ្នំពេញ 1JQ 7609 មកឈប់មុខផ្ទះឈ្មោះ ផាន សុភណ្ឌ័ ភេទស្រី អាយុ ៤៦ឆ្នាំ រស់ នៅភូមិ-ឃុំ កើតហេតុខាងលើ ដោយប្រើល្បិចចុះចាក់ សាំងម៉ូតូ និងទិញបារី ឃើញឪកាសល្អជនសង្ស័យ១ នាក់ ឈ្មោះ ថន ធន បានស្ទុះឆក់ទូរស័ព្ទ០១គ្រឿង ម៉ាក iPhone 11 ពណ៌ផ្ទៃមេឃ របស់ឈ្មោះផាន សុភណ្ឌ័ ដែលដាក់លើគ្រែក្បែរនោះ រួចឡើងម៉ូតូហើយជិះគេចខ្លួន ។

ជនរងគ្រោះបានស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក៏បានចុះមកសហការជាមួយប្រជាពលរដ្ឋ ដេញចាប់បានភ្លាមៗជនសង្ស័យ០២នាក់ និងវត្ថុតាងរួមមាន:

១-ម៉ូតូ០១គ្រឿងរបស់ជនសង្ស័យជិះធ្វើសកម្មភាព
២-ទូរស័ព្ទដៃរបស់ជនរងគ្រោះ០១គ្រឿង

...

សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃជូនជនរងគ្រោះវិញ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងម៉ូតូ ទៅការិយាល័យជំនាញខេត្តកំពង់ស្ពឺ ចាត់បន្តតាមនីតីវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print