ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២០ ខែកញ្ញា ២០២៦ វេលាម៉ោងប្រហែល ៣ ទៀបភ្លឺ ចំណុចអាហារដ្ឋានជំនោរមាត់បឹង ស្ថិតក្នុងភូមិចំរើនផល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីចោរកម្ម(ឆ្កឹះសោរបន្ទប់ដេក)ចូលលួចទ្រព្យសម្បត្តិអ្នកដទៃ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១០.៥០នាទី ថ្ងៃត្រង់ ជនរងគ្រោះឈ្មោះ ឆៃ ឆូយ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ បានមកដាក់ពាក្យបណ្តឹងថា មានជនមិនស្គាល់អត្តសញ្ញាណ លួចចូលបន្ទប់ស្នាក់នៅចំនួន ០៣ បន្ទាប់ បណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិរួមមាន÷
១- ទូរស័ព្ទម៉ាក iPhone 15 promax ០១គ្រឿង ពណ៌ទឹកប៊ិច
២- ទូរស័ព្ទម៉ាក infinxx ០១គ្រឿង ពណ៌ខ្មៅ
៣- លុយមួយចំនួន
ក្រោយពីទទួលបណ្តឹងរួច កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ សហការជាមួយប៉ុស្តិពោធិម្រាល ចុះដល់កន្លែងកើតហេតុស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យរហូតឈានដល់ការឃាត់ខ្លួន នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ រួមនិងវត្ថុតាង ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភាក់ សុភាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងនិង
ដកហូតវត្ថុតាងមាន ទូរស័ព្ទដៃចំនួន២គ្រឿង ជារបស់ជនរងគ្រោះ
១- ម៉ាក iPhone 15Promax
២- ម៉ាក infinxx
សមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យភាក់ សុភាន់ បានបញ្ជាក់ថា ខ្លួនពិតជាបានធ្វើសកម្មភាពយកស្មារអាវធ្វើ ជាទំពក់ឆ្កឹះសោរបន្ទប់ហើយលួចយកទូរស័ព្ទ និងលុយ ១៤មុឺនរៀលរបស់ជនរងគ្រោះប្រាកដមែន និងបានឆ្លើយបន្ថែមថា ចំពោះលុយខ្លួនបានចាយអស់ហើយ។
ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី ៕










