កម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំឃាត់ខ្លួនយុវជនពីរនាក់ដើម្បីសួរនាំនិងអប់រំ

ចែករំលែក៖

ខេត្តសៀមរាប÷ វេលាម៉ោង ២៣:៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ បានបង្រ្កាប​ករណី​ក្មេងទំនើង នៅចំណុចកន្លែងប្រគុំតន្ត្រី ស្ថិតក្នុងភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ថាមានយុវជនមួយក្រុមផឹកស្រវឹង និងបង្កជម្លោះ រហូតឈានដល់ការគប់កៅអីទៅ លើក្រុមយុវជនមួយទៀតដែលកំពុងអង្គុយផឹកស៊ីក្បែរគ្នា។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនយុវជនចំនួន ០២នាក់ ដើម្បីសួរនាំ និងអប់រំ។ បន្ទាប់ពីសួរនាំ និងទទួលស្គាល់កំហុស កម្លាំងបានធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនអាណាព្យាបាល ដើម្បីយកទៅលំនៅដ្ឋាន និងបន្តអប់រំកែប្រែ។

...

សូមបងប្អូនយុវជនទាំងអស់យកករណីនេះជាមេរៀន៖ ការផឹកស្រា និងការប្រើអំពើហិង្សា មិនមែនជាភាពក្លាហាន ឬជាវិធីដោះស្រាយបញ្ហាឡើយ។ សូមចៀស វាងការប្រមូលផ្តុំផឹកស៊ី បង្កជម្លោះ ប្រើពាក្យសម្តីប្រមាថ ឬប្រើអំពើហិង្សា។ ប្រសិនបើមានបញ្ហា គួររក្សាស្មារតី ស្ងប់ស្ងាត់ និងស្វែងរកការដោះស្រាយដោយសន្តិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print