រថយន្តដឹកធ្យូងបុកជាមួយរថយន្តដឹកកម្មកររោងចក្រ បណ្តាលឱ្យរងរបួសធ្ងន់ស្រាលជាង១០នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មករ-កម្មការិនីប្រមាណជាង១០នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងក្បែរកន្លែងកើតហេតុ ខណៈដែលរថយន្តកែច្នៃដឹកធ្យូងពេញប្រៀបបុកជាមួយរថយន្តដឹកកម្មករ-កម្មការិនី រោងចក្រពី ក្រោយ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកធ្យូងបុកជាមួយរថយន្តដឹកកម្មកររោងចក្រ បានបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣១-ទៅលេខ៣២ ត្រង់ចំណុចភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

 

នគរបាលស្រុកសំរោងទងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AR-7672 (កែច្នៃដឹកធ្យូង ពេញប្រៀប) អ្នកបើកបរមានឈ្មោះ មាស ប៊ុនធូ ភេទ ប្រុស អាយុ៣១ឆ្នាំរស់នៅក្នុងភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបើកបរ តាមបណ្តោយផ្លូវជាតិលេខ៥១ ពីទិសខាងជើងទៅទិសខាងត្បូង។

 

លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AH-6524 អ្នកបើកបរឈ្មោះ ស្រី កុសល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិព្រៃជង្រុក ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា ពីក្រោយពេញទំហឹង ដែលបាន(ដឹកកម្មករ កម្មការិនីរោងចក្រ ចំនួន៥០នាក់ មានចំនួន២ គឺភូមិកណ្តាល និងភូមិព្រៃជង្រុក) បណ្តាលឱ្យរបួសសរុបចំនួន១២នាក់ ក្នុងនោះមាន ស្រីចំនួន១០នាក់ ជាកម្មកររបស់រោងចក្រ វីលសុនលីតឌើ ខេបូឌាខូអិលធីឌី (សាំងវ៉ូ) ។

 

នគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងទៀតថា កម្មករដែលរងគ្រោះមានឈ្មោះ÷

ទី១-លី ចន្តា ភេទស្រី អាយុ ៤៨ឆ្នាំ

ទី២-លី ស្រីមុំ ភេទស្រី អាយុ ៣៩ឆ្នាំ

ទី៣-ថន ទៀង ភេទស្រី អាយុ ៤២ឆ្នាំ

អ្នកទាំង៣នាក់ រស់នៅក្នុងភូមិព្រៃជង្រុក ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

ទី៤-វ៉េង ម៉ុន ភេទស្រី អាយុ ៥២ឆ្នាំ

ទី៥-សេង អែម ភេទស្រី អាយុ ៣៤ឆ្នាំ

ទី៦-សួស សុភាព ភេទស្រី អាយុ ១៩ឆ្នាំ

ទី៧-ជ័យ ធាវី ភេទស្រី អាយុ ១៨ឆ្នាំ

ទី៨-ទឿន សុខណា ភេទស្រី អាយុ ១៨ឆ្នាំ

ទី៩-ទូច ទី ភេទប្រុស អាយុ ១៨ឆ្នាំ

ទី១០-លីសេង ណៃហួយ ភេទស្រី អាយុ  ៣៥ឆ្នាំ

ទី១១-ហន វ៉េ ភេទប្រុស អាយុ ២០ឆ្នាំ

និងទី១២-ពឿន ស្រីអូន ភេទស្រី អាយុ ២៣ឆ្នាំ អ្នកទាំង៩(ប្រាំបួន)នាក់ រស់នៅក្នុងភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុ អ្នករងរបួស ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ក្បែរកន្លែងកើត ក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ។

 

នគរបាលស្រុកសំរោងទង បានបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រងការខូចខាតរថយន្តចំនួន២គ្រឿង កំរិតស្រាល នគរបាលជំនាញបានយកទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបូរ បណ្តោះអាសន្នសិន។

 

ចំពោះអ្នកបើកបររថយន្តទាំង២នាក់ ត្រូវបាន នគរបាលនាំមកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print