កូរ៉េខាងជើងបញ្ជាក់ពីការសាកល្បងប្រព័ន្ធអាវុធថ្មីដោយជោគជ័យ

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា ការិយាល័យមីស៊ីលរបស់ប្រទេសនេះបានសាកល្បងប្រព័ន្ធអាវុធថ្មីមួយដោយជោគជ័យនៅថ្ងៃទី 20 ខែកញ្ញា នៅចំពោះមុខមេដឹកនាំ គីម ជុងអ៊ុន។

នៅថ្ងៃទី 22 ខែកញ្ញា កូរ៉េខាងជើងបានបញ្ជាក់ពីការបាញ់មីស៊ីលនៅថ្ងៃមុន ដោយបញ្ជាក់ថា ការសាកល្បងប្រព័ន្ធអាវុធប្រយុទ្ធថ្មីនេះមានសារៈសំខាន់ក្នុងការបង្ហាញពីវឌ្ឍនភាពនៃបច្ចេកវិទ្យាអាវុធរបស់ខ្លួន។
KCNA មិនបានបញ្ជាក់ពីប្រភេទប្រព័ន្ធអាវុធនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការសាកល្បងនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធអាវុធ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា គីម ជុងអ៊ុន បានពិពណ៌នាអំពីការសាកល្បងនេះថាជាការបង្ហាញពីបច្ចេកវិទ្យាការពារជាតិកម្រិតខ្ពស់ និងជាជំហានច្បាស់លាស់មួយទៅមុខក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង។
ការប្រកាសនេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េពីតំបន់វ៉ុនសាន។
មីស៊ីលទីមួយត្រូវបានបាញ់បង្ហោះនៅម៉ោងប្រហែល ៣:០០ រសៀល ម៉ោងក្នុង ពីតំបន់វ៉ុនសាន ហើយហោះបានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ។ មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីទីពីរត្រូវបានបាញ់បង្ហោះចេញពីតំបន់ដូចគ្នានៅម៉ោងប្រហែល ៥:៥០ ល្ងាច ហើយហោះបានចម្ងាយជាង ៦០០ គីឡូម៉ែត្រ៕

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print