នគរបាលស្រុកត្រាំកក់បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៣ទីតាំងឃាត់ខ្លួនជនសង្ស័យ៤នាក់

ចែករំលែក៖

ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកត្រាំកក់បានឲ្យដឹងថានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៥ និង ៣៥នាទី ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសារដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងជើង និងកម្លាំងប៉ុស្តនិ៍នគរបាលរដ្ឋបាលជាងទង ដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី និង ០៣ទីតាំង៖

ទីតាំងទី១: ចំនុចផ្លូវលំក្នុងភូមិព្រៃតាឡី ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យបានឈ្មោះ ណុប ចន្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ (ប្រើប្រាស់) វត្ថុតាងដកហូតបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ -ម៉ូតូ ០១គ្រឿង -ទូរសព្ទចំនួន ០១គ្រឿងនិង-ស្នា ០១។

ទីតាំងទី២: ស្ថិតក្នុងភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់៖
១. ឈ្មោះ ឃុន ខេម៉ា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិទួលត្បែង ឃុំជាងទង ស្រុកត្រាំកក់ (ប្រើប្រាស់)និង២. ឈ្មោះ ទូច សីហា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិទួលត្បែង ឃុំជាងទង ស្រុកត្រាំកក់(ប្រើប្រាស់)។

វត្ថុតាងដកហូតបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់,-ទូរស័ព្ទចំនួន ០២គ្រឿង។

ទីតាំងទី០៣: ស្ថិតក្នុងភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ចាន់ ចនតូនី ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់(ជួញដូរ-ប្រើប្រាស់)
វត្ថុតាងដកហូតបានរួមមាន៖
-ទូរស័ព្ទចំនួន ០១គ្រឿង
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន

...

សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print