រថយន្ត១គ្រឿងក្រឡាប់ធ្លាក់ផ្លូវនៅចំណុចទំនប់ចាបយំ សង្កាត់កំពង់សំណាញ់ទាំងព្រឹក

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តដឹកដី១គ្រឿងបានជួបគ្រោះថ្នាក់ក្រឡាប់ធ្លាក់ពីលើផ្លូវ នៅចំណុចទំនប់ចាបយំ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យផ្លូវមានភាពរអិលខ្លាំង និងពិបាកធ្វើចរាចរណ៍។

 

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មូលហេតុចម្បងនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីស្ថានភាពផ្លូវរអិលខ្លាំង គួបផ្សំនឹងទីតាំងនោះជាតំបន់ការដ្ឋានសំណង់ប្រព័ន្ធលូចម្រុះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ដែលកំពុងដំណើរការកាយ និងចាក់ដី បង្កឱ្យមានការលំបាក និងគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ នៅកន្លែងកើតហេតុ គេឃើញមានការប្រើយន្តការគ្រឿងចក្រ និងរថយន្តស្ទូច ដើម្បីធ្វើអន្តរាគមន៍លើកយករថយន្តដែលក្រឡាប់នោះឡើងវិញ។

 

ជុំវិញហេតុការណ៍នេះ មហាជន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានសម្តែងការមិនពេញចិត្ត និងបានដាក់ បន្ទុកទៅលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ថាមិនសូវយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យ និងតាមដានសកម្មភាពរបស់ក្រុមហ៊ុនទទួលការ។

...

 

ប្រជាពលរដ្ឋបានទទូចស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញ ពង្រឹងការគ្រប់គ្រង និងជម្រុញឱ្យក្រុមហ៊ុនអនុវត្តគម្រោងប្រព័ន្ធលូចម្រុះទឹកកខ្វក់នេះ អនុវត្តការងារឱ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់តាមកិច្ចសន្យា ដោយត្រូវបំពាក់សញ្ញាសុវត្ថិភាព និងរៀបចំផ្លូវធ្វើដំណើរឱ្យបានសម្រួល ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាបន្តទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print