Arteta យល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយក្រុមជើងឯក Arsenal

ចែករំលែក៖

លោក Mikel Arteta បានយល់ព្រមលើកិច្ចសន្យាថ្មីដែលមានលក្ខខណ្ឌប្រសើរជាងមុនជាមួយក្រុមជើងឯក Premier League អង់គ្លេស Arsenal។

កិច្ចសន្យាបច្ចុប្បន្នរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នឹងផុតកំណត់នៅចុងរដូវកាលនេះ ប៉ុន្តែការចរចាលើកិច្ចសន្យាថ្មីបានបន្តអស់រយៈពេលជាច្រើនខែមកហើយ។

BBC Sport បានរាយការណ៍កាលពីដើមខែនេះថា ភាគីទាំងអស់កំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងមួយ។

ហើយពេលនេះ ត្រូវបានគេយល់ថា Arteta បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយ កាំភ្លើងធំ ដើម្បីបន្តការដឹកនាំក្រុមនៅ Arsenal។

មិនទាន់មានការបញ្ជាក់អំពីរយៈពេលជាក់លាក់នៃកិច្ចសន្យាថ្មីនោះទេ ប៉ុន្តែវានឹងធ្វើឱ្យលោក Arteta បន្តដឹកនាំ Arsenal យ៉ាងហោចណាស់រហូតដល់ឆ្នាំទី១០របស់លោកនៅក្លិប បន្ទាប់ពីលោកចូលកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០១៩។

កិច្ចសន្យាថ្មីនេះក៏នឹងរួមបញ្ចូលការដំឡើងប្រាក់ឈ្នួលយ៉ាងខ្លាំងផងដែរ ពីប្រាក់ឈ្នួលបច្ចុប្បន្ន ១០លានផោនក្នុងមួយឆ្នាំ បូកនឹងប្រាក់រង្វាន់បន្ថែម ៥លានផោន។

ពាក់ព័ន្ធនឹងការចរចាកិច្ចសន្យា Arteta បាននិយាយកាលពីសប្តាហ៍មុនថា អ្នកគាំទ្រមិនចាំបាច់ “ព្រួយបារម្ភ” ទេ ព្រោះលោកមានបំណងបន្តស្នាក់នៅជាមួយក្លិប។

លោកបាននិយាយថា៖ «ខ្ញុំមានសេចក្តីសប្បាយរីករាយខ្លាំង ហើយខ្ញុំមានអារម្មណ៍ដឹងគុណយ៉ាងខ្លាំងដែលបានធ្វើការជាមួយមនុស្សទាំងអស់ដែលខ្ញុំកំពុងធ្វើការជាមួយ»។

Arteta ចង់បង្កើតរាជវង្សបាល់ទាត់ — ការវិភាគ

ព័ត៌មានអំពីការយល់ព្រមលើកិច្ចសន្យាថ្មីរបស់ Arteta ជាមួយ Arsenal មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប៉ុន្តែវានៅតែជាការវិវឌ្ឍដ៏សំខាន់មួយ។

ការដែលកិច្ចសន្យាបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅចុងរដូវកាលនេះ បានធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាងធម្មតាទៅលើល្បឿននៃការចរចា។

ប៉ុន្តែ Arteta បានបង្ហាញយ៉ាងច្បាស់អំពីបំណងរបស់លោកក្នុងការបន្តនៅ Arsenal លើសពីចុងរដូវកាលនេះ។

ការកសាងរាជវង្សបាល់ទាត់ គឺជាកត្តាសំខាន់ដែលជំរុញការសម្រេចចិត្តរបស់ Arteta។ ការដឹកនាំ Arsenal ឱ្យឈ្នះពាន Premier League ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ កាលពីរដូវកាលមុន ត្រូវបានមើលឃើញថា គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

ការខកខានឈ្នះពាន Champions League ជាលើកដំបូង ដោយនៅសល់ត្រឹមការទាត់បាល់ពិន័យ ១១ម៉ែត្រមួយគ្រាប់ប៉ុណ្ណោះ បានក្លាយជាការខកចិត្តដ៏ធ្ងន់ធ្ងរ ប៉ុន្តែជាមួយគ្នានោះ វាក៏បានក្លាយជាកម្លាំងចិត្តដ៏ធំមួយផងដែរ។

ដោយគិតពីចំណុចនេះ មិនដែលមានអារម្មណ៍ថា Arteta កំពុងរៀបចំដើរចេញពីក្រុមដែលលោកបានកសាងឡើង រហូតក្លាយជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងបំផុតនៅបាល់ទាត់អឺរ៉ុបនោះទេ។

ដូច្នេះ ការដែលកិច្ចព្រមព្រៀងឱ្យគ្រូបង្វឹករូបនេះបន្តស្នាក់នៅត្រូវបានឈានដល់រួចរាល់ បានធ្វើឱ្យ មូលដ្ឋាននៃការស្តារឡើងវិញរបស់ Arsenal ឱ្យក្លាយជាកម្លាំងដ៏សំខាន់មួយក្នុងពិភពបាល់ទាត់ នៅតែបន្តមានស្ថិរភាព។

...

តើប្រវត្តិសាស្ត្រថ្មីៗទៀតកំពុងរង់ចាំឱ្យ Arsenal បង្កើតឬ? Arteta ប្តេជ្ញាចិត្តស្វែងរកចម្លើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print