រថយន្តកុងតឺន័រចតចិញ្ចេីមផ្លូវមិនដាក់សញ្ញាត្រូវម៉ូតូជិះបុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងចតនៅលេីចិញ្ចេីមផ្លូវដោយមិនដាក់សញ្ញាសម្គាល់ខណៈមេឃកំពុងភ្លៀងបុរសម្នាក់ជិះម៉ូតូជ្រុលបុកបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។

 

ហេតុ ការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១២និង២៨នាទីរំលងអាធ្រាត្រ ឈានចូល  ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ សាក់ វណ្ណះផានិត ភេទប្រុស អាយុ២១ឆ្នាំ រងរបួសផ្ទៃមុខ មានអាសយដ្ឋាននៅ ភូមិគោក ខ្សាច់ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងឈប់ចតចិញ្ចេីមផ្លូវជាតិលេខ៣ដោយមិនមានដាក់អ្វីសម្គាល់នោះទេ ខណៈមេឃកំពុងភ្លៀងក៏មានបុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលបុកពីក្រោយរថយន្តបណ្តាលឲ្យរងរបួសធ្ងន់។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកេតុមាលា ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print