ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដង្កោ បានឆ្មក់បង្ក្រាបលួចប្រព្រត្តិបទល្មេីស Scame Online រកឃើញមានជនបរទេសចំនួន០៧ នាក់ ជនជាតិបង់ក្លាដេស រួមទាំងវត្ថុតាងមួយចំនួន។
ប្រតិបត្តិ ការនេះបានធ្វេីឡេីងនៅរសៀលនៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថិតនៅបុរី ឡាយគង់ ផ្ទះលេខ២៥ ផ្លូវ០៦ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដង្កោ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌដង្កោ តំណាងឲ្យលោកស្រី គឹម ញឹប អភិ បាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ត្រី តុន មូនី នាយប៉ុស្តិ៍រដ្ឋបាលដង្កោ បានបន្តចុះពិនិត្យរដ្ឋបាលលើទីតាំងស្នាក់នៅរបស់ជន បរទេសចំនួន០១ទីតាំងស្ថិតនៅបុរី ឡាយគង់ ជាលទ្ធផលរកឃើញមានជនបរទេសចំនួន០៧ នាក់ ជនជាតិបង់ក្លាដេស រួមទាំងវត្ថុតាងមានដូច ជា៖ កុំព្យូទ័រឡេបថប់ចំនួន៣គ្រឿង ទូរស័ព្ទដៃចំនួន២២គ្រឿង(ក្នុងនោះមានទូរស័ព្ទប្រេីប្រាស់ផ្ទាល់ខ្លួនចំនួន០៩គ្រឿង និងទូរសព្ទដៃបម្រេីបទល្មេីសចំនួន១៣គ្រឿង បម្រើឱ្យការ ប្រព្រឹត្តិបទល្មើស ONLINE SCAMS។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ និងវត្ថុតាងខាង លើបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ៖សុខាសែនជ័យ










