លោក លី ធុជ ៖ វេទិការសាធារណៈ បានបង្ហាញពីភាពស្និទស្នាលនិងទំនាក់ទំនងស្អាតស្អំ រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ 

ចែករំលែក៖

ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា៖ ការបង្កើតឱ្យមានវេទិការសាធារណៈនៅមូលដ្ឋានបែបនេះ គឺបានបង្ហាញពីភាពស្និទស្នាលនិងទំនាក់ទំនងស្អាតស្អំ រវាងអាជ្ញាធរ និងប្រជា ពលរដ្ឋ ។

លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកបាធាយខេត្តកំពង់ចាម បានបញ្ជាក់បែបនេះ ខណៈលោក ចូលរួមជាអធិបតីបើកវេទិកាសាធារណៈក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិ បាល ដោយមានការចូលរួមពី ប្រជាពលរដ្ឋមកពីភូមិ៤ គឺភូមិស្វាយពក ភូមិបាធាយ ភូមិស្រះព្រីង និងភូមិទួល នៃស្រុកបាធាយ ខេត្តកំពង់ចាម ជិត៣០០នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ។

លោក លី ធុជ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានមានប្រសាសន៍លើកឡើង ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន និងសម្តេចធិបតី ហ៊ុនម៉ាណែត លើការអភិវឌ្ឍជាតិ ការការពារជាតិ រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ចសង្គម ការកាត់ បន្ថយភាពក្រីក្រ ការរក្សាលំនឹងស្ថេរភាពនយោ បាយ ,ការបណ្តុះបណ្តាលកសាងធនធានមនុស្សក៏ដូចជាការគិតគូរខ្ពស់លើសេវាសុខ មាលភាពជូនប្រជាពលរដ្ឋឲ្យមានសុខភាពល្អប្រសើរតាមរយះការផ្តល់ជូននៅបណ្ណបសស បណ្ណសមធម៌ និង បណ្ណក្រីក្រជាដើម ក្នុងន័យដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ។

លោក លី ធុជ បានបន្តថា ការបង្កើតវេទិកាសាធារណះនៅ ពេលនេះក្នុងន័យ ដើម្បីស្តាប់ពីដំណើការអភិវឌ្ឍក្នុងមូលដ្ឋាន ក៏ដូចជាការបង្កើនភាពស្និទស្នាលនិងទំនាក់ទំនងស្អាតស្អំរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជាពិសេសដើម្បីស្តាប់ពីការលើកឡើងពីសំណូមពរនិងសំណើរ បញ្ហាក្តីកង្វល់ផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាធាយ ដើម្បីឱ្យប្រធាននៃអង្គវេទិកាធ្វើការដោះស្រាយភ្លាមៗ។

សូមបញ្ជាក់ថា ក្នុងវេទិការសាធារណះនាពេលនេះបានរកឃើញនូវបញ្ហាជាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលឃុំ និងក្រុមការងារយកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំ ជាពិ សេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល វិស័យឯកជន ក្នុងកិច្ចអភិវឌ្ឍន៍របស់ឃុំឲ្យកាន់តែល្អប្រសើរឡើង។ ដំណើរការនៃវេទិកានេះបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងនូវបញ្ហានិងការបញ្ចេញមតិ។ អង្គវេទិកាទទួលបាននូវសំនួរ និង សំណូមពរពីតំណាងប្រជាពលរដ្ឋជាច្រើនដែលផ្តោតលើការសុំប្រេងចាក់ម៉ាស៊ីនបូមទឹក ជីកប្រឡាយទឹក ជួស ជុលកសាងផ្លូវ ,សង់របងនិងអគារសាលារៀន ស្នើសុំអន្តរាគមន៍បើកផ្លូវសាធារណះដែលបិទដោយបុគ្គលឯកជនឱ្យបានចរាចរ ណ៍ ឡើងវិញ រួមទាំងសម្លៀកបំពាក់សម្រាប់ប្រជាការពារភូមិជាដើម។ ដោយបញ្ហាដែលស្នើឡើងក៌ត្រូវអង្គវេទិការបានឆ្លើយ តប និងស្រាយបំភ្លឺភ្លាមៗ។ ដោយឡែកសំណួរ និងសំណូមពរដែលនៅសល់មិនទាន់បានឆ្លើយតបពេលនេះនឹងយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាល និង ក្រុមការងារតាមថ្នាក់នីមួយៗ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print