រថយន្តកូរ៉េបើកលឿនឆ្លងគន្លងទៅបុកម៉ូតូចំពីមុខបណ្ដាលឱ្យនារីម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះហើយត្រូវរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងបើកបរក្នុងល្បឿនលឿននិងឆ្លងគន្លងផ្លូវជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧:១៥នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូម៉ាក Honda Beat ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1ID-1758 ដោយធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីជើងទៅត្បូង។​ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2M-0100 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ហើយបានឆ្លងគន្លងផ្លូវ ជ្រុលទៅបុកម៉ូតូនារីរងគ្រោះចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យនារីរងគ្រោះបោកខ្ទប់នឹងរថយន្តនិងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី។

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនិងយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។​ ដោយឡែក សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print