ភ្នំពេញ÷ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តងពីបទជួញ ដូរ និងប្រើប្រាសដោយខុសច្បាប់សារធាតុញៀននៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅថៃ្ងទី២៣ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង០២:៤២នាទី ទទួលបានការរាយ ការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង តាមរយៈប្រព័ន្ធ (APP NODRUG) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានរបាយការណ៍លេខ៖ ១៦០៦២/២៦ ដែលពណ៌នាអំពី៖ ករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ៣៨៥ (ភូមិកូនខ្ចី) សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
កំលាំងផ្នែកជំនាញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១១:០០នាទីព្រឹក បានចុះស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្តែង ពីបទ៖ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបណ្ដោយផ្លូវលេខ៣៨៥ (ភូមិកូនខ្ចី) ក្រុមទី០៤ ភូមិ០២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ផែង ភិរុណ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវលេខ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (មានសារធាតុញៀន)
*វត្ថុតាងចាប់យក
-ក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន០៥កញ្ចប់ ។
-កញ្ចប់បារីម៉ាក MEVIUS ចំនួន០១ ។
-ដែកកេះចំនួន០២ដើម ។
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក OPPO A15S ពណ៌ស្វាយ មានស៊ីមលេខ៖ ០៧៧ ៩៥៣ ៥៦៣ ។
-ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1J-7304 មានលេខតួ+ម៉ាស៊ីន៖ 0286657 ។
បច្ចុប្បន្ន ជនសង្ស័យ០១នាក់ ខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










