ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូសណ្តោងរ៉ឺម៉ក

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយធ្វេីសកម្មភាពលួចយក ម៉ូតូសណ្តោងរ៉ឺម៉កបានសម្រេច កាលពីវេលាម៉ោង០៥ និង៥០នាទី ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចខាងមុខហាងការហ្វេ ស្ថិតនៅ ភូមិត្រពាំង ថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ សោម វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ជនសង្ស័យ មានសារធាតុញៀន)។

ជនរងគ្រោះ ឈ្មោះ លួន នីន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូរ៉ឺម៉ក ស្នាក់នៅផ្ទះ ស្ថិតនៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

វត្ថុតាងចាប់យកៈ

១/ដែកចុងស្រួចសម្រាប់កាច់កម៉ូតូចំនួន០២ដើម

២/សោរចិញ្ចៀនចំនួន០១ដើម

៣/កូនកន្ត្រៃចំនួន០១ដើម

៤/កូនសោរម៉ូតូចំនួន០១ដើម

៥/ទូរសព្ទ័០១គ្រឿងម៉ាក HONOR ពណ៌ខ្មៅ

៦/ម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MS-1688 (របស់ជន សង្ស័យសម្រាប់ជិះធ្វើសកម្មភាព)

៧/ម៉ូតូ០១គ្រឿង ម៉ាកHONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-4931(របស់ជនសង្ស័យសម្រាប់ជិះធ្វើ សកម្មភាព)

៨/កន្ទុយរីម៉ក ចំនួន០១ គ្មានស្លាកលេខ(ប្រគល់ជូនជនរងគ្រោះវិញ)

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ

ជនរងគ្រោះបានជិះម៉ូតូ ម៉ាកYAMAHA SIRIUS ពណ៌ខៀវ មិនមានស្លាកលេខ សណ្ដោងរ៉ឺម៉ក ចេញពីផ្ទះនៅចំណុចភូមិត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីមកផឹកការហ្វេនៅចំណុចភូមិត្រពាំងថ្លឹង៤ ពេលដែលមកដល់ហាងការហ្វេជនរងគ្រោះក៏បានទុក ម៉ូតូរ៉ឺម៉កនៅខាងមុខហាងការហ្វេរួចហើយជនរងគ្រោះ ក៏បានដើរចូលអង្គុយផឹកការហ្វេធម្មតា រហូតដល់ម៉ោង០៥ និង៥០នាទីថ្ងៃខែឆ្នាំដដែលជនរងគ្រោះ ក៏បានដើរចេញពីហាងការហ្វេ ដើម្បីមកយកម៉ូតូសណ្តោងរ៉ឺម៉ករបស់ខ្លួនស្រាប់បាត់តែម្តង ពេលនោះជនរងគ្រោះ ក៏បានរត់ ទៅសួរអ្នកអង្គុយផឹងកាហ្វេថាមានឃើញអ្នកណាយកម៉ូតូសណ្តោងរ៉ឺម៉ករបស់ខ្លួនអត់ ប៉ុន្តែមិនអ្នកណាឃើញនោះទេ បន្ទាប់មកជនរងគ្រោះ ក៏បានរត់ទៅខ្ចីម៉ូតម្ចាស់ហាងការហ្វេដើម្បីជិះរកម៉ូតូសណ្តោងរ៉ឺម៉ករបស់ ខ្លួន ពេលដែលជនរងគ្រោះជិះមកដល់ចំណុចខាងមុខផ្សាទួលពង្រ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនោះស្រាប់តែបានឃើញកន្ទុយរ៉ឺម៉ករបស់ខ្លួនប៉ុន្តែបាត់ម៉ូតូ ម៉ាកYAMAHA SIRIUS ពណ៌ខៀវ មិនមានស្លាកលេខ ដែលសម្រាប់សណ្តោងរ៉ឺម៉ក រួចហើយជនរងគ្រោះ ក៏បាននិយាយប្រាប់អ្នកលក់ដូនៅជិតទីតាំងរ៉ឺម៉កដែលជនសង្ស័យទុកចោលអោយជួយមើលរ៉ឺម៉ករបស់ខ្លួនផង ចោលួចយកមក រួចហើយជនរងគ្រោះ ក៏បានជិះម៉ូតូទៅរកម៉ូតូរបស់ខ្លួនដោយមិនឃើញជន រងគ្រោះក៏បានជិះម៉ូតូត្រឡប់មកកន្លែងទីតាំងរ៉ឺម៉កនៅចំណុចខាងមុខផ្សាទួលពង្រពេលដែល មកដល់ជនរងគ្រោះ ក៏បានឃើញជនសង្ស័យ០២នាក់កំពុងតែលើកកន្ទុយរ៉ឺម៉ករបស់ខ្លួនដាក់ លើម៉ូតូដោយឃើញបែបនោះជនរងគ្រោះក៏បានរត់ចូលចាប់បានជនសង្ស័យម្នាក់ឈ្មោះសោម វណ្ណៈ ភេទប្រុស រួមទាំងវត្ថុតាងចំណែកបក្ខពួកម្នាក់ទៀតឈ្មោះក្លូ ភេទប្រុសបានរត់គេចខ្លួនតែម្តងបន្ទាប់មកជនរងគ្រោះ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសោម វណ្ណៈប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបា លចោមចៅទី១ដើម្បីសួរនាំ។

បន្ទាប់ពីសមត្ថកិច្ចសួរនាំជនសង្ស័យខាងលើរួចហើយក៏បានឆ្លើយសារភាពប្រាប់ថាខ្លួន និងបក្ខពួក០២នាក់ ឈ្មោះ ក្លូ ភេទប្រុស (គេចខ្លួន) ឈ្មោះ ឃីត ភេទប្រុស (គេចខ្លួន)ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ សណ្តោងរ៉ឺម៉ករបស់ ជនរងគ្រោះពិតប្រាកដមែន។

បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវីធីច្បា ប់៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print