រដ្ឋបាលសង្កាត់ចោមចៅទី៣ បន្តចុះបូមស្តារអណ្តូងលូជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ចោមចៅទី៣ បានសហការជាមួយមន្ត្រីសាលារាជធានីភ្នំពេញ បន្តចុះបូមស្តារប្រព័ន្ធលូជូនបងប្អូនប្រជាពលរដ្ឋក្រោយភ្លៀងធ្លាក់ជាប់ៗគ្នាបង្កឲ្យទឹកលិចលេីដងផ្លូវពិបាកក្នុងការធ្វេីដំណេីរ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយប៉ុន្មានថ្ងៃជាប់គ្នានេះភ្លៀងធ្លាក់មិនដាច់ ធ្វេីឲ្យផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ មានការជន់លិច ពិបាក់ក្នុងការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ក្រោយមានការរាយការណ៍នឹងស្នេីសុំ ទេីបលោកចាត់តាំងឲ្យលោក សុទ្ធ សុជាតិចៅសង្កាត់រងទី១ ដឹកនាំក្រុមការងារ សហការជាមួយរថយន្តបូមលូរបស់សាលារាជធានី ចុះបូមស្តារ បថែមទាំងកាយយកសំរាមចេញ ដេីម្បីឲ្យចរន្តទឹកហូរបានលឿន ។

ជាមួយគ្នានោះផងដែររដ្ឋបាលសង្កាត់ចោមចៅទី៣ សូមថ្លែងអំណរគុណដល់លោក សាំ ពិសិដ្ឋ   ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្តបូមលូទាន់ពេលវេលា ។

...

ហេីយក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាអនាម័យ បរិស្ថាន និងវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវចៀសវៀងបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ងាយនិងធ្លាក់ចូលប្រព័ន្ធលូបង្កការស្ទះចរន្តទឹកហូរ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print