ប្រតិភូអន្តរជាតិ GX Summit 2026 បង្ហាញក្ដីរំភើប និងកោតស្ញប់ស្ញែងពីទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ប្រាសាទបាយ័ននាពេលរាត្រី ដែលមិនអាចបំភ្លេចបាននៅកម្ពុជា និងបានបង្ហោះរូបថត, វីដេអូដល់អ្នកតាមដានរបស់ខ្លួន និងប្រជាជនរាប់ពានលាននាក់ជុំវិញពិភពលោក

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីល្ងាចម្សិលមិញនេះ បានអញ្ជើញថ្លែងសុន្ទរកថាបើករាត្រីសមោសរដែលរៀបចំក្នុងឱកាសកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Bruce Poon Tip សហស្ថានិកក្រុមហ៊ុន G Adventures, លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA), លោក-លោកស្រីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ សមាជិកក្រុមហ៊ុន G Adventures ប្រតិភូ GX Summit 2026 ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកពីគ្រប់ទ្វីបនៃពិភពលោក សរុបប្រមាណជាង៦០០រូប នាប្រាសាទបាយ័ន។

 

រាត្រីសមោសរនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន G Adventures ដោយមានការចូលរួមពីប្រតិភូរបស់ខ្លួនជាប្រតិបត្តិករទេសចរណ៍ពីគ្រប់ទ្វីបនៃពិភពលោក។

...

 

ក្នុងព្រឹត្តការណ៍កម្រិតពិភពលោកនេះ កម្ពុជា បានធ្វើការបង្ហាញនូវសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់ខ្លូន ព្រមទាំងកត្តាសុខសុវត្ថិភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ភាពសំបូរបែបនៃវប្បធម៌ និងប្រពៃណី ប្រាង្គប្រាសាទរាប់ពាន់ ដែលត្រូវបានចាត់ទុកជាសម្បតិ្តបេតិកភណ្ឌពិភពលោក ភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារដ៏ឆ្ងាញ់ពិសេស គោលដៅទេសចរណ៍ដ៏ទាក់ទាញដល់ប្រតិភូអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍រយៈពេលវែងជាមួយក្រុមហ៊ុនទេសចរណ៍ G Adventures ដ៏ធំមួយនេះ និងការកសាងកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជានាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខឱ្យកាន់តែច្រើនឡើង៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print