លោក ហ៊ុន ម៉ានី អញ្ជើញជួបពិភាក្សាសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិស្សិត (ខ្មែរ និងវៀតណាម) នៅសាកលវិទ្យាល័យជាតិវៀតណាម

ចែករំលែក៖

ប្រទេសវៀតណាម ៖ ជួបពិភាក្សាសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិស្សិត (ខ្មែរ និងវៀតណាម) នៅសាកលវិទ្យាល័យជាតិវៀតណាម។ ជំនួបនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សិក្សាធិការ និងយុវជនរវាងប្រទេសទាំងពីរ ព្រមទាំងផ្តល់ឱកាសដល់យុវជនកម្ពុជា និងវៀតណាម ជួបជុំ ផ្លាស់ប្តូរមតិយោបល់ និងរួមចំណែកបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះជាការបញ្ជាក់ពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

 

លោក ហ៊ុន ម៉ានី បន្តថា ឆ្លៀតក្នុងឱកាសនេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីការសិក្សា និងរស់នៅរបស់ប្អូនៗនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសវៀតណាម។ បងៗ ទាំងអស់ បានផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់ប្អូនៗ ឱ្យបន្តខិតខំសិក្សា ហ្វឹកហាត់ សមត្ថភាព សាកសមជាមូលធនដ៏សំខាន់សម្រាប់ជាតិយើង ព្រមទាំងត្រូវថែរក្សាសុខភាព និងជួយយកអាសាគ្នាទៅវិញទៅមក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print