ស្ត្រីជាកម្មករសំណង់ម្នាក់ធ្លាក់ពីលេីរន្ទាដាក់សាងសង់ផ្ទះនៅជាន់ទី៣រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជាកម្មករសំណង់បានធ្លាក់ពីលេីរន្ទាដាក់សាងសង់ផ្ទះនៅជាន់ទី៣ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបាន

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យ។

 

ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង០៩និង១៩នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ ភិន ស្រីម៉ៅ ភេទស្រី អាយុ៣៩ឆ្នាំ មានអាការះចុកទ្រួងខាងស្តាំ មានអាសយដ្ឋាននៅ ភូមិអង្ក្រង ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម  ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបាននៅខាងលេីជាន់ទី៣ ដោយរងចាំទទួលខ្សាច់ ស៉ីម៉ង់ ឥដ្ឋ ដែលមានអ្នកខាងក្រោមដាក់ខ្សែរយោងឡេីងទៅ ខាងលេី បន្ទាប់មកក៏រអិលជេីងធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print