ផឹកស្រាស្រវឹង បុរសម្នាក់ចុះហែលទឹកកំពុងជំនន់ខ្លាំងបាត់ខ្លួនរកមិនទាន់ឃើញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសពោះម៉ាយម្នាក់បាត់ខ្លួនមួយយប់មួយថ្ងៃរកមិនទាន់ឃើញនៅឡើយក្រោយចុះហែលទឹកប្រឡាយខណៈពេលទឹកកំពុងឡើងហូរខ្មួលខ្មាញ់។ ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២៦ វេលាម៉ោងប្រហែល ១៥និង៣០នាទី មានករណី  នៅចំនុចប្រលាយកូរ៉េ ក្បែរវត្តអញ្ចាញ ស្ថិតនៅភូមិអញ្ចាញ  ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា  ជនរងគ្រោះឈ្មោះ លឿង ដេត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

 

លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺ ពីឈ្មោះ ផន្នី ភេទប្រុស រស់នៅភូមិថ្មី ឃុំសំរោង បានរៀបរាប់ថាមុនពេលកើតហេតុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វវេលាម៉ោង១៣ មួយរសៀល ជនរងគ្រោះ និងបក្សពួកប្រហែល៥នាក់បាននាំគ្នាអង្គុយផឹកស្រា លុះដល់វេលាម៉ោងប្រហែល១៥សៀល ជនរងគ្រោះ បានចុះហែលទឹក ហេីយបានប្រាប់ខ្លួនថា ចាំទៅទទួលខ្លួននៅនិងស្ពានក្បែរវត្តអញ្ចាញផង ស្រាប់តែជនរងគ្រោះ មុជទឹកហេីយតែមិនឃេីញងេីបឡេីងពីទឹកវិញសោះ ទេីបនាំគ្នាឆោឡោ   និងទាក់ទងទៅសមត្ថកិច្ចជួយនាំគ្នារកមេីលនៅតែមិនឃេីញ ទេីបសន្និដ្ឋានថា អាចលង់ទឹកស្លាប់ ។ សាច់ញ្ញាតិនិយាយថា រហូតមកទល់ព្រឹកថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២៦ នេះរកជនរងគ្រោះមិនទាន់ឃើញនៅឡើយ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print