ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៥០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៤-៥៥ ត្រង់ចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីរថយន្តបេីកបុកម៉ូតូរឺម៉កឆ្លងផ្លូវ រថយន្ដពណ៌សពាក់ស្លាកលេខភ្នំពេញ2CJ-7919 ម៉ាកALPHA RD ដោយអ្នកបើកបរមានឈ្មោះ សាយ មករា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការគរបាលស្រុកសំរោងទង បញ្ជាក់នៅពេលកំលាំងជំនាញចរាចរណ៍ស្រុកចុះទៅកាន់កន្លែងកេីតហេតុនិងបាននាំអ្នកបើកបររថយន្ដយកមកអធិការដ្ឋាននគរបាលស្រុកពិនិត្យតេស្ដសាធាតុស្រវឹងរកឃេីញមានជាតិអាកុល(0.801mg/l)
ម៉ូតូរ៉ឺម៉ក គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហៀង ស្រីនី ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបើកបរឆ្លងផ្លូវពីត្បូងទៅជើងរួចបានជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានយកមធ្យោបាយទាំង២គ្រឿងរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាហែង រីឯអ្នកបេីកបររថយន្ដបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










