ខេត្តកំពង់ស្ពឺ+កណ្តាល៖ ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ។
ស្ថានភាពជំនន់ជារួមមាន ៖
ទី១៖ ចំពោះការលិចលង់ស្រូវ នឹងពុំមានបញ្ហាអ្វីទេ ព្រោះមានប្រព័ន្ធប្រឡាយ ស្ទឹង អាចរំដោះជំនន់នេះបាន ។
ទី២៖ ប៉ុន្តែចំពោះជំនន់ទឹកភ្លៀង ដែលធ្វើឱ្យមានការលិចលង់នៅចំណុចមួយចំនួននៃដងផ្លូវជាតិលេខ ៤ អាចនឹងមាន
ការលិចលង់យូរ ដោយហេតុថា ៖
– ប្រព័ន្ធប្រឡាយដោះទឹក ដែលធ្លាប់មានកន្លងមក ត្រូវបានចាក់លុបទាំងស្រុង ។
– បឹងបួធម្មជាតិ ដែលមានកន្លងមក ត្រូវបានចាក់លុប និងប្រែក្លាយជាបុរី ឬរោងចក្រអស់ទៅហើយ ៕
...