ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំទាំងគ្រូ និងសិស្ស និស្សិតឱ្យមានការយកចិត្តទុកដាក់នៅក្នុងការអប់រំ, កុំឱ្យពឹងទាំងស្រុកទៅលើ AI និងទៅលើបច្ចេកវិទ្យា។ ប្រើប្រាស់វាចុះ ប៉ុន្ដត្រូវមានព្រំដែនច្បាស់លាស់ កុំពឹងផ្អែកលើវា។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រើវា ដើម្បីជំនួយឱ្យយើងនៅក្នុងការគិត និងសម្រេចដាក់ចេញគោលការណ៍ និងជួយសម្រេចនូវកិច្ចការ លទ្ធផលដែលយើងចង់បានក្រោយពីការគិតរបស់យើង។ កុំរឿងអីទៅសួរ AI ទាំងអស់ មិនបាច់ស្រាវជ្រាវ មិនបាច់អានសៀវភៅនោះទេ។
...
ការថ្លែងបែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ៕
ដោយ៖តារា










