សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ថា ទីក្រុងតេហេរ៉ង់ទំនងជាមានជាប់ពាក់ព័ន្ធនឹងករណីចាក់គ្នាដោយក្រុមពីឡុតនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ flydubai ដែលធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល ហើយថាអ៉ីរ៉ង់នឹងរងការវាយប្រហារតបតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើខ្លួនពិតជាមានជាប់ពាក់ព័ន្ធមែននោះ។
លោក ត្រាំ គូសបញ្ជាក់ថា៖ «ផ្អែកលើអ្វីដែលខ្ញុំបានឮ ខ្ញុំអាចនិយាយបានថាចម្លើយគឺ yes ប៉ុន្តែយើងកំពុងដោះស្រាយបញ្ហានេះនៅពេលនេះ»។ នេះជាចម្លើយរបស់លោក ត្រាំ ពេលដែលអ្នកសារព័ត៌មានសួរលោកថា តើអ៉ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ ដែលកើតឡើងលើជើងហោះហើរពីទីក្រុងឌូបៃ ទៅកាន់ទីក្រុងតែលអាវីវ ដែរឬទេ? ចំពោះសំណួរថាតើសហរដ្ឋអាមេរិកនឹងសងសឹកអ៉ីរ៉ង់ដែរឬទេ ប្រសិនបើប្រទេសនេះគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនោះ? លោក ត្រាំ ឆ្លើយថា «ពួកគេនឹងត្រូវវាយប្រហារយ៉ាងធ្ងន់ធ្ងរ កុំបារម្ភអី»។
មានការចោទប្រកាន់ទៅលើពីឡុតរងម្នាក់នៅលើយន្តហោះ flydubai ថាបានវាយប្រហារលើប្រធានក្រុមពីឡុត មុនពេលដែលអ្នកដំណើរនាំគ្នារត់ចូលទៅឃាត់ និងជួយយន្តហោះមិនឱ្យធ្លាក់។ តាមនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ពីឡុតរងរូបនោះត្រូវគេល្បួងឱ្យមានគំនិតជ្រុលនិយម៕ ដោយធីរីណា

រូបថត: AFP









