អាជ្ញាធរក្រុងខេមរភូមិន្ទធ្វើកិច្ចសន្យាសារជាថ្មី ហាងតូបកាហ្វេបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ

ចែករំលែក៖

ខេត្តកោះកុង÷ កម្លាំងស្នងការដ្ឋានខេត្ត និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី បានចុះណែនាំជាថ្មីទៀតចំពោះបទល្មើសល្បែងសុីសងខុសច្បាប់និងហាមមិនឱ្យមានល្បែងភ្នាល់អនឡាញគ្រប់ប្រភេទ។

បើតាមឲ្យដឹងពីលោកអភិបាលរងក្រុងខេមរភូមិន្ទ បានបង្ហាញថា ម្ចាស់ទីតាំងហាងតូបកាហ្វេចំនួន៣ ដែលត្រូវបានអប់រំណែនាំ គឺទី១.ឈ្មោះង្វៀង ធីទូ ភេទស្រី អាយុ ៥៩ឆ្នាំ សញ្ជាតិវៀតណាម ទីតាំងនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ (រោងការហ្វេ កែងច្រមុះជ្រូក)។ទី២.ឈ្មោះដង ធីធូ ភេទស្រី អាយុ៥៧ឆ្នាំ សញ្ជាតិវៀតណាម ទីតាំងបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ (ក្បែរផ្ទះពេទ្យម៉ក់ គឹមលី)និង៣.ឈ្មោះរឿន ណាវី ភេទស្រី អាយុ៤៤ឆ្នាំ សញ្ជាតិខ្មែរ ទីតាំងបច្ចុប្បន្នភូមិ២ សង្កាត់ស្មាច់មានជ័យ (រោងការហ្វេដើមស្វាយ)។

...

ក្រៅពីការណែនាំ ក៏មានធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងនីមួយៗដែល ដើម្បីធានាថានឹងចូលរួមអនុវត្តន៍ឱ្យខ្ជាប់ ខ្ជួនបំផុត។ ថ្មីៗនេះ ប្រជាពលរដ្ឋមួយចំនួនប្រទះឃើញមានការលួចលាក់ល្បែងសុីសងល្បែងភ្នាល់អនឡាញគ្រប់ប្រភេទ។ ផ្ទុយពីការសន្យារបស់ម្ចាស់ទីតាំងនោះ ដែលធ្លាប់ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរសមត្ថកិច្ចកន្លងទៅ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print