នគរបាលស្រុកសម្រោងទងបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញា០២នាក់ នឹងគ្រឿងញៀនជិត១គីឡូក្រាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ លោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង នៅយប់ថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោង ៣ និង ៣០ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងទង និងកម្លាំងបញ្ជាការដ្ឋានកាំភ្លើងធំ ចុះល្បាតនៅចំណុចភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់មុខសញ្ញាជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ១ នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ យៀប សុខសាន្ត ភេទ ប្រុស អាយុ ២៥ ឆ្នាំ នៅភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចដកហូតវត្ថុតាង÷
•ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ១ កញ្ចប់ធំ,ទូរស័ព្ទ ១ គ្រឿង,ម៉ូតូ ១ គ្រឿង។

បន្ទាប់មកកម្លាំងជំនាញស្រុកបន្តសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តឃាត់មុខ សញ្ញាឈ្មោះ តុំ ទីន (ឡុង) ភេទ ប្រុស អាយុ ១៨ ឆ្នាំ នៅភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។បានឃាត់នៅចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ដកហូត៖ ទូរស័ព្ទ ១ គ្រឿង។

ក្រោយមកបានបន្តត្រួតពិនិត្យឆែកឆេរផ្ទះឈ្មោះ យៀប សុខសាន្ត បានរកឃើញ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១ កញ្ចប់មធ្យម,ជញ្ជីង ១ គ្រឿង។សរុបឃាត់មុខសញ្ញា ២ នាក់ ប្រុស និងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២ កញ្ចប់(១ធំ,១មធ្យម),ជញ្ជីង ១ គ្រឿង,ទូរស័ព្ទ ២ គ្រឿង,ម៉ូតូ ១ គ្រឿង។

...

ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print