សង្ស័យបែកថ្នាំ បុរសម្នាក់ទាញកាំបិតកាប់ពុទ្ធបរិស័ទមកកាន់បិណ្ឌក្នុងវត្ត ត្រូវបានសមត្ថកិច្ចស្រុកគងពិសី បង្ក្រាបបានភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៤០នាទី ចំណុចខ្លោងទ្វាវត្តអង្គក្តី ស្ថិតនៅភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនសង្ស័យឈ្មោះ រាម ប៊ុនថុង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើឈ្មោះ ស៊ិន វិត អាយុ 58 ឆ្នាំ នៅភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲរបួសចំក្បាលចំនួន១០ថ្នេរ ជនសង្ស័យបានវាយទៅលើឈ្មោះ លី ម៉េង ហួង ប្រុស អាយុ១៥ឆ្នាំ នៅភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំកញ្ចឹងក រងរបួសស្រាល។

 

ករណីនេះក្រោយទទួលបានពត៌័មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាល ព្រៃវិហាបានប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកសួរនាំ កសាងសុំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។

...

 

មុខសញ្ញាខាងលើ ជាមុខសញ្ញាប្រើប្រាគ្រឿងញៀន ធ្លាប់ជាប់ពន្ធនាគា (ពាក់ព័ន្ធករណីគ្រឿងញៀន) ទើបតែចេញពីពន្ធនាគារ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print