ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ក្រោម ៖
១- សហរដ្ឋអាមេរិកប្រកាសមិននាំចេញអង្ករផ្កាម្លិះពីសៀម អាចជាទណ្ឌកម្មមួយលើសៀម។
២- ព្រះរាជាណាចក្រកម្ពុជាមានព្រះមហាក្សត្រសោយរាជ្យជាម្លប់ដ៏ត្រជាក់ដល់កូនចៅប្រជារាស្ត្ររបស់ព្រះអង្គ មានរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតសម្តែងឆន្ទៈពីប្រជាជនកម្ពុជា រដ្ឋអំណាចគ្រប់ជាន់ថ្នាក់សុទ្ធតែកើតចេញពីនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មូលហេតុអីបានជាមានជនមួយក្តាប់តូចថាកម្ពុជាដឹកនាំដោយបរទេស?
៣- ការនិយាយថាកម្ពុជាដឹកនាំដោយបរទេស គឺជាការប្រមាថដល់ជាតិសាសន៍ខ្មែរ ប្រមាថដល់ព្រះមហាក្សត្រនិងប្រមាថដល់ប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេស។
៤- ការប្រមាថជាតិសាសន៍ខ្មែរឯង ចាត់ទុកថាជាទង្វើក្បត់ជាតិសាសនា ព្រះមហាក្សត្រ។
៥- ក្រុមជនដែលប្រមាថជាតិសាសន៍ឯង មិនសមនឹងឲ្យរស់នៅក្នុងប្រទេសជាតិខ្លួនទេ គួរតែត្រូវនីរទេសទៅនៅក្រៅប្រទេសទៅទើបសមមុខវា។
៦- ក្រុមជនក្បត់ជាតិគួរត្រូវបំបរបង់ឲ្យទៅបម្រើបរទេស បានទៅបម្រើបរទេសទើបសមមុខវា តែនៅស្រុកគេពួកអស់នេះខ្លនត្រចៀកនិងដាក់កន្ទុយ។
៧- សម រង្ស៊ី ដែលដឹកនាំធ្វើបាតុកម្មកាលពីឆ្នាំ១៩៩៨ ក្រោយការបោះឆ្នោត មិនមែនដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា តែគឺក្នុងបំណងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។
៨- សម រង្ស៊ី មិនមែនជាអ្នកនយោបាយដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនទេ តែដើម្បីផលប្រយោជន៍បុគ្គលខ្លួននិងបក្សពួកដើម្បីអំណាច។
៩- សម រង្ស៊ី ធ្វើការប្រឆាំងតាមលំនាំជីតានិងឳពុក ដើម្បីចង់កាន់អំណាចបង្កើតក្លឹបពុករលួយស៊ីលើញើសឈាមរាស្ត្រ។
១០- ដោយសារសកម្មភាពចង់បានអំណាចហើយមិនបានដូចចិត្ត សម រង្ស៊ី ហ៊ានធ្វើអ្វីគ្រប់យ៉ាងឲ្យតែបានអំណាចដូចជាប្រឆាំងលទ្ធផលបោះឆ្នោតដែលមតិសាធារណៈយល់ថាជាអច្ឆរិយតាមដងទន្លេមេគង្គ ជាការបោះឆ្នោតជាងអ៊ុនតាក់ធ្វើទៅទៀត។ល។
ដោយ ៖ សុខ ឥសាន










