នគរបាលស្រុកព្រៃកប្បាសចាប់បានប្រេតនៅវត្តអង្គអណ្តែត ស្ថិតក្នុងភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ករណី គាស់ទម្លុះទម្លាយចេតិយរកវត្ថុមានតម្លៃ

ចែករំលែក៖

ខេត្តតាកែវ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នគរបាទស្រុកព្រៃកប្បាសចេញប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបុរសម្នាក់ដែលគាស់ទម្លុះទម្លាយចេតិយមួយកន្លែងដើម្បីរកវត្ថុមានតម្លៃ។ អ្នកភូមិនៅទីនោះប្រដូចបុរសនោះទៅនឹងប្រេតរដូវបិណ្ឌភ្ជុំ។

 

មន្ត្រីនគរបាលស្រុកព្រៃកប្បាសឲ្យដឹងថា នៅថ្ងៃទី៤ ខែ តុលា ឆ្នាំ២០២៦ វេលាម៉ោង២និង៣០នាទី នៅចំណុចវត្តអង្គអណ្តែត ក្នុងភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុក ព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ)បង្កឡើង ជនសង្ស័យឈ្មោះ អ៊ុក សំណាង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើ សកម្មភាព យកដុំថ្មវាយសោរទ្វារ ចេតិយ៍ចំនួន១ នៅក្នុងវត្តរបស់ឈ្មោះ អ៊ុក រិទ្ធារុណ ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចចាក់អដ្ឋិធាតុចេញពីកោដ្ឋ ដើម្បីស្វែងរក វត្ថុឬទ្រព្យ សម្បត្តិមានតម្លៃផ្សេងៗនៅក្នុងកោដ្ឋអស់ចំនួន៤កោដ្ឋអដ្ឋិធាតុ។ ក្រោយធ្វើសកម្មភាពជនសង្ស័យបាន គេច ខ្លួនបាត់។

 

ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាក សួរនិងកសាងសំណុំរឿងតាមនីតិវិធី។

...

 

ជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើក ពាក់ព័ន្ធករណីអំពើលួច និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន (ក្រោយធ្វើតេស្តស្វែងរកសារធាតុញៀន លទ្ធផល វិជ្ជមាន)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print