Harry Kane អបអរសាទរការបង្ហាញខ្លួនលើកទី ១២៥ ស្មើកំណត់ត្រាឱ្យអង់គ្លេស ដោយទាត់បញ្ចូលទី ២ គ្រាប់យ៉ាងល្អ

ចែករំលែក៖

Harry Kane បានអបអរសាទរការបង្ហាញខ្លួនលើកទី ១២៥ ក្នុងក្រុមជម្រើសជាតិអង់គ្លេស ដែលជាការស្មើកំណត់ត្រាចាស់ ដោយទាត់បញ្ចូលទីបាន ២ គ្រាប់ នៅក្នុងជ័យជម្នះយ៉ាងងាយស្រួលនៃពានរង្វាន់ Uefa Nations League តទល់នឹងក្រុមជម្រើសជាតិឆែក នៅកីឡដ្ឋាន Wembley។

 

Kane រកបានគ្រាប់បាល់សរុបយ៉ាងអស្ចារ្យរហូតដល់ ៩១ គ្រាប់ឱ្យក្រុមអង់គ្លេស នៅក្នុងរាត្រីដែលរូបគេតាមស្មើកំណត់ត្រារបស់លោក Peter Shilton — ហើយបច្ចុប្បន្ន រូបគេកំពុងស្ថិតនៅលើផ្លូវយ៉ាងរឹងមាំក្នុងការក្លាយជាកីឡាករដំបូងគេបង្អស់ដែលរកបានគ្រាប់បាល់ចំនួន ១០០ គ្រាប់ជូនជាតិរបស់ខ្លួន។

 

ក្រុមអង់គ្លេសបានបន្តសន្ទុះជ័យជម្នះ បន្ទាប់ពីឈ្នះក្រុមឆែកនៅក្រុង Prague និងជ័យជម្នះយ៉ាងលេចធ្លោ ៧-០ លើក្រុមគ្រូអាត ដោយទម្រង់លេងយ៉ាងមានទំនុកចិត្តមួយទៀត ដើម្បីបង្កើតភាពរីករាយជូនដល់លោក Thomas Tuchel ដែលជាគ្រូបង្វឹក និងអ្នកគាំទ្រនៅក្នុងដី។

 

Kane បានចូលរួមចំណែកក្នុងគ្រាប់បាល់បើកឆាករបស់អង់គ្លេសនៅនាទីទី ២៧ នៅពេលដែលការលើកបាល់ឆ្លងសករបស់គេត្រូវបានបង្វែរចូលទីខ្លួនឯងដោយអតីតខ្សែការពាររបស់ក្លិប West Ham United កីឡាករ Vladimir Coufal។

 

គ្រាប់បាល់ដែល Kane និងកីឡដ្ឋាន Wembley ទន្ទឹងរង់ចាំបានមកដល់នៅ ៥ នាទីមុនពេលសម្រាកវគ្គទីមួយ ដោយប្រធានក្រុមអង់គ្លេសរូបនេះបានបញ្ចប់ទីក្នុងចម្ងាយជិតយ៉ាងងាយស្រួល ពីការបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះលើកដំបូងរបស់កីឡាករ Morgan Rogers។

ហើយ Kane រកបានគ្រាប់បាល់ម្ដងទៀតនៅនាទីទី ៥៧ ដោយបានស្ទុះផ្លោះតែតបាល់បញ្ចូលទីនៅបង្គោលទីខាងចុង ពីការទាត់ជ្រុងរបស់កីឡាករ Lewis Hall។

...

 

Kane បានចាកចេញពីទីលានជាមួយការទះដៃអបអរសាទរឈរឡើងយ៉ាងសក្តិសម ពេលដែលរូបគេត្រូវបានផ្លាស់ប្តូរជំនួសដោយកីឡាករ Dominic Calvert-Lewin នៅនាទីចុងក្រោយនៃកាប្រកួត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print