សម្ដេច តេជោ ហ៊ុន សែន ៖ ចំណូល៩ខែជាង៥ពាន់លានដុល្លារដែល ជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែល្មមគ្រប់គ្រាន់ចំណាយនិងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង២៥០០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការ ឱ្យពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅ

ប្រទេសបានយល់ ព្រោះពួកគេមិនដឹងខ្យល់ ដឹងតែល្ហើយ និយាយច្រើនបំផ្លើសពីអ្វីដែលកម្ពុជាមាន ។ 

សម្តេចតេជោ លើកថា ៖ តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេដូចម្តាយខ្ញុំប្រាប់ថា

(បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននិងអាចភ័ន្តច្រឡំ។

សម្តេចបានបញ្ជាក់ថា ៖ តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាស់ប្រាក់ថ្មីពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែ

និយាយថារាជរដ្ឋាភិបាលអស់លុយ

ទើបបោះក្រដាស់ប្រាក់ថ្មី។

សម្តេចតេជោ បន្តថា ៖ ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម2.5លានដុល្លារទេ(ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្តន៍១ខែចាយត្រឹម២៣០លាន ដុល្លារក្នុង១ខែទេ។

ចំណូល៩ខែជាង៥ពាន់លានដុល្លារ

ដែលជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែល្មមគ្រប់គ្រាន់ចំណាយនិងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង២៥០០លានដុល្លារ។

សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រម៉ូលបាននៅវត្តភ្នំសេរី

មកជូនជនភៀសសឹកដែលពេលនេះ

កំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។

ខ្ញុំនឹងបង្ហោះសារសម្លេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាស់បានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ។

ឱពួកបោកប្រាស់ក្រៅស្រុកអឺយបើចេះត្រូវចេះឲ្យគេកោតតែបើឆោតគឺ

ត្រូវឆោតឲ្យគេអាណិត។

បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ

គួរតែអបអរសាទរព្រោះរាជរដ្ឋាភិបាល

នឹងឆាប់រលំឯពួកអស់លោកនឹងបានមក

កាន់អំណាចដូចដែលអស់លោកដេក

ចង់រាល់ថ្ងៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print