លោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថខេត្តកំពត ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង បណ្តោះអាសន្ន ជំនួសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន

ចែករំលែក៖

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថខេត្តកំពត ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង បណ្តោះអាសន្ន ជំនួសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដែលមានឈ្មោះដល់ចូលនិវត្តន៍ហេីយ។

សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានអញ្ជេីញជួបសំណេះសំណាល និងប្រគល់ភារកិច្ចបណ្តោះអាសន្នជាមេបញ្ជាការស្តីទី ជូនលោកវរសេនីយ៍ឯក សេង វិច្ឆិកា ស្របពេលដែលលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដែលមានឈ្មោះដល់ចូលនិវត្តន៍ ។

សូមមេបញ្ជាការថ្មី ទោះជាបណ្តោះអាសន្ន តែសូមដឹកនាំកម្លាំងអាវុធហត្ថដេីម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបម្រេីប្រជាពលរដ្ឋឲ្យបានប្រសេីរ តាមអ្វីដែលនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស រម្លឹកដាស់តឿនជាប្រចាំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print