ក្រឡាប់ទូចស្មាច់១គ្រឿង បណ្តាលអោយបាត់ខ្លួនលោកមេភូមិ អាយុជាង ៧០ ឆ្នាំម្នាក់ ក្នុងចំណោមអ្នករួមដំណើរគ្នា៤នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦ មានហេតុការណ៍ក្រឡាប់ទូកស្មាច់មួយ នៅក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្ដាលឱ្យលោក ញ៉ូង រឿន អាយុ ៧៥ ឆ្នាំ ជាមេភូមិត្រាង បាត់ខ្លួនក្នុងទឹកជំនន់ដែលកំពុងហូរខ្លាំង។

តាមការបញ្ជាក់របស់លោក សេង លុច អធិការនគរបាលស្រុកថ្មគោល លោកមេភូមិ និងសហការី ៤នាក់ទៀត បានជិះទូកទៅជួបក្រុមការងារថ្នាក់ជាតិ នៅវត្តត្រស់ ដើម្បីចូលរួមពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ។

ពេលទូកធ្វើដំណើរដល់ចំណុចក្បែរស្ពានខាងក្រោយវត្តត្រស់ ស្រាប់តែជួបចរន្តទឹកហូរកួចខ្លាំង បណ្ដាលឱ្យទូកក្រឡាប់។ អ្នករួមដំណើរ៤នាក់បានតោងទូកជាប់ និងត្រូវបានជួយសង្គ្រោះទាន់ពេល ខណៈលោកមេភូមិត្រូវទឹកហូរកួចយកទៅបាត់។

គិតត្រឹមម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៧ខែតុលា កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋរាប់សិបនាក់នៅតែបន្តស្វែងរកលោកមេភូមិ ប៉ុន្តែមិនទាន់រកឃើញនៅឡើយទេ។

សូមបួងសួងឱ្យក្រុមសង្គ្រោះអាចរកឃើញលោកមេភូមិឆាប់ៗ និងសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរឆ្លងកាត់តំបន់ទឹកជំនន់ ជាពិសេសកន្លែងដែលមានចរន្តទឹកហូរខ្លាំង៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print