ខេត្តបាត់ដំបង ៖ នៅព្រឹក ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ប្រកាស សម្រេចជួសជុលផ្លូវក្នុងក្រុងបាត់ដំបងចំនួន ២១ខ្សែ ខណៈផ្លូវ៧ខ្សែទៀត ប្រវែង១១គីឡូម៉ែត្រ ក៏ត្រូវបានរាជរដ្ឋាភិបាលទម្លាក់ថវិកាធ្វើដែរដើម្បី សម្រួល ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្លូវដែលធ្វើចំនួន៧ខ្សែ ក៏នឹងដាក់លូទន្ទឹមគ្នា មិនធ្វើផ្លូវអត់ដាក់លូ ធ្វើលូគាស់ផ្លូវនោះទេ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
សូមចូលរួម អបអរសាទរ បងប្អូន ប្រជាពលរដ្ឋ ខេត្ត បាត់ដំបង ដែល បាន ទទួល កាដូ ពីរាជរដ្ឋាភិបាលក្នុងឱកាសបុណ្យ ភ្ជំបិណ្ឌ នេះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ផ្លូវក្នុងក្រុងបាត់ដំបង២១ខ្សែរដែលខូចខាត អាចនឹងចាប់ផ្ដើមជួសជុលឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ។ ជាមួយគ្នានេះ រដ្ឋក៏ឯកភាពឱ្យពង្រីក និងចាក់កៅស៊ូផ្លូវ៧ខ្សែបន្ថែមទៀត ៕
ដោយ ៖ សិលា















