7-Eleven ដកខ្លួនចេញពីឥណ្ឌា ក្រោមការប្រកួតប្រជែងដ៏ខ្លាំង

ចែករំលែក៖

ហាង ចំនួន ៣១ របស់ 7-Eleven នៅក្នុងប្រទេសឥណ្ឌា ត្រូវបានបិទទាំងអស់កាលពីខែកញ្ញា នេះបើយោងតាមក្រុមហ៊ុនមេរបស់ខ្លួននៅប្រទេសជប៉ុន ខណៈសារព័ត៌មានបានរាយការណ៍ថា ក្រុមហ៊ុនលក់រាយយក្សនេះជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងក្នុងស្រុក។

 

Seven & i Holdings ដែលជាម្ចាស់បណ្តាញហាង Convenience Store ធំបំផុតលើពិភពលោក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ “យើងសូមបញ្ជាក់ថា Master Franchisee របស់យើងគឺ Reliance ដែលប្រតិបត្តិការហាង 7-Eleven នៅទីក្រុង Mumbai និង Pune បានបិទហាងទាំង ៣១ របស់ខ្លួននៅថ្ងៃទី៣០ ខែកញ្ញា។”

 

បន្ទាប់ពីចុះកិច្ចព្រមព្រៀងផ្តល់អាជ្ញាបណ្ណជាមួយ Reliance Retail ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា ម៉ាក 7-Eleven បានបើកហាងដំបូងរបស់ខ្លួននៅឥណ្ឌា ក្នុងទីក្រុង Mumbai កាលពីខែតុលា ឆ្នាំ២០២១ ហើយក្រោយមកបានពង្រីករហូតដល់ប្រមាណ ៦០ ទីតាំងនៅកម្រិតកំពូល នេះបើតាមអ្នកនាំពាក្យរបស់ Seven & i Holdings បានប្រាប់ AFP។

 

7-Eleven គឺជាបណ្តាញហាង Convenience Store ល្បីល្បាញទូទាំងពិភពលោក ដែលផ្តោតលើការលក់អាហារសម្រន់ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលអតិថិជនអាចទិញយកទៅប្រើបានយ៉ាងឆាប់រហ័ស ហើយហាងជាច្រើនដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ។

 

Seven & i Holdings បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីមូលហេតុដែលហាងត្រូវបានបិទ ប៉ុន្តែសារព័ត៌មានជាតិជប៉ុន Nikkei និង Yomiuri បានរាយការណ៍ថា ក្រុមហ៊ុនបានជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយអ្នកលក់រាយក្នុងស្រុកឥណ្ឌា ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង។

 

ទោះជាយ៉ាងណា Seven & i Holdings បាននិយាយថា ខ្លួនមិនបានបោះបង់ចោលអាជីវកម្មនៅប្រទេសឥណ្ឌាក្នុងរយៈពេលវែងនោះទេ។

 

ក្រុមហ៊ុនបានបញ្ជាក់ថា៖ “ខណៈដែលបំណងប្រាថ្នារបស់យើងក្នុងការបម្រើអតិថិជននៅប្រទេសឥណ្ឌានៅតែមាន យើងទន្ទឹងរង់ចាំស្វែងរកជម្រើសជាច្រើន ដើម្បីជំរុញវត្តមានរបស់យើងនៅក្នុងទីផ្សារនេះក្នុងរយៈពេលវែង។”

...

 

គូប្រជែងរបស់ 7-Eleven គឺ Lawson ត្រូវបានរាយការណ៍ថា មានផែនការបើកហាងដំបូងរបស់ខ្លួននៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៧ ហើយមានគោលដៅពង្រីកអាជីវកម្មរបស់ខ្លួននៅទីនោះដល់ប្រមាណ ១០០ ហាងនៅត្រឹមឆ្នាំ២០៣០៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print