សាលារៀនជាច្រើននៅក្នុងរដ្ឋជាច្រើននៃប្រទេសម៉ាឡេស៊ី រួមជាមួយរដ្ឋធានីកូឡាឡាំពួរ និងមជ្ឈមណ្ឌលរដ្ឋបាលពូត្រាចាយ៉ា បានបិទក្នុងពេលតែមួយនៅថ្ងៃនេះ (ថ្ងៃទី 9 ខែតុលា)។
សារព័ត៌មាន Reuters បានផ្សាយថា សាលារៀនក្នុងរដ្ឋមួយចំនួននៃប្រទេសម៉ាឡេស៉ី ក៏ដូចជាការិយាល័យរដ្ឋាភិបាល និងរដ្ឋបាលក្រុងត្រូវបិទទ្វារជាបណ្តោះអាសន្ន នាថ្ងៃសុក្រ ទី៩ ខែតុលានេះ បន្ទាប់ពីមានផ្សែងអ័ព្ទចេញពីភ្លើងឆេះព្រៃក្នុងប្រទេសជិតខាងគឺឥណ្ឌូណេស៉ី បានធ្វើឱ្យកម្រិតនៃការបំពុលខ្យល់ឡើងដល់កម្រិតបង្កគ្រោះថ្នាក់ចំពោះសុខភាព។
តំបន់ដែលរងផលប៉ះពាល់រួមមានរដ្ឋ Johor, Malacca, Negeri Sembilan និង Selangor នៅលើឧបទ្វីបម៉ាឡេស៉ី ព្រមទាំងរដ្ឋធានី Kuala Lumpur និងរដ្ឋបាលក្រុង Putrajaya។ នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Fadhlina Sidek កាលពីយប់ថ្ងៃព្រហស្បតិ៍។ លោកស្រីបានឱ្យដឹងថា សាលារៀននានានៅក្នុងស្រុក Rompin នៃរដ្ឋ Pahang ក៏នឹងត្រូវបិទទ្វារផងដែរ។
ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា គិតត្រឹមព្រឹកថ្ងៃសុក្រ តំបន់ចំនួន ៣៧ កត់ត្រាកម្រិតសន្ទស្សន៍បំពុលខ្យល់ (API) ក្នុងកម្រិតមិនល្អចំពោះសុខភាព។ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto យល់ព្រមចាត់វិធានការចាំបាច់នានាដើម្បីដោះស្រាយបញ្ហាផ្សែងអ័ព្ទ ខណៈដែលម៉ាឡេស៉ីត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ជំនួយ៕

រូបថត: hanoimoi









